សេដ្ឋកិច្ច
គយកម្ពុជា-វៀតណាម ប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែនរួមគ្នា
នៅក្នុងកិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៦ រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយវៀតណាម ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃ៣០ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសវៀតណាម ភាគីទាំងពីរ កម្ពុជា-វៀតណាម បានប្តេជ្ញាប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែនរួមគ្នាឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

កិច្ចប្រជុំទ្វេភាគីគយព្រំដែនលើកទី៦ នេះ រៀបចំឡើងក្នុងគោលបំណង តាមដានវឌ្ឍនភាពការងារសម្រេចបានបន្ទាប់ពីកិច្ចប្រជុំលើកទី៥, ពិនិត្យលើយន្តការនៃការផ្លាស់ប្តូរព័ត៌មានបទល្មើស ឆ្លងដែន និងទិន្នន័យស្ថិតិពាណិជ្ជកម្មនាំចេញនាំចូល, ធ្វើបច្ចុប្បន្នភាពមន្រ្តីទំនាក់ទំនងសម្រាប់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលគយទាំងពីរ ជាពិសេសលើការងារបង្ការ និងបង្រ្កាបអំពើរត់ពន្ធ និងបទល្មើសឆ្លងដែន ស្របតាមខ្លឹមសារ នៃអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខានាឆ្នាំ២០១៩ និងកំណត់ហេតុនៃកិច្ចប្រជុំកម្រិតអគ្គនាយក គយនៃរដ្ឋបាលគយទាំងពីរនាឆ្នាំ២០២៤។
ជាក់ស្តែង នៅក្នុងប្រជុំភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាចំណុចសំខាន់ៗចំនួន ៥ រួមមាន៖ ១. ធ្វើបច្ចុប្បន្នភាពឈ្មោះ មន្ត្រីទំនាក់ទំនងទទួលបន្ទុកការងារផ្លាស់ប្តូរព័ត៌មានពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការងារប្រយុទ្ធ ប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ដើម្បីធានាឱ្យការធ្វើទំនាក់ទំនងគ្នាបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវការសម្ងាត់វិជ្ជាជីវៈខ្ពស់។

២. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការ និងបង្រ្កាប និងស៊ើបអង្កេតបទល្មើសរត់គេចពន្ធឱ្យមានប្រសិទ្ធភាពខ្ពស់ ដែលអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងអន្តរជាតិដែលប្រទេសទាំងពីរជាប្រទេសហត្ថលេខី។ ៣. ពិនិត្យពិភាក្សា និងសិក្សា ស្វែងរកមធ្យោបាយ ដើម្បីពង្រឹងកិច្ចសម្របសម្រួលដើម្បីបង្ការ និងបង្រ្កាបទំនិញរត់គេចពន្ធដែលមានហានិភ័យភាពខ្ពស់នៅតំបន់ជាប់ព្រំដែន, រៀបចំកសាងយន្តការត្រួតពិនិត្យរួមគ្នា ព្រមទាំងពង្រឹងការអនុវត្តកម្មវិធីត្រួតពិនិត្យរួមគ្នាលើការងារគយសំខាន់ៗ។
៤. បន្តរៀបចំប្រជុំទេ្វភាគីថ្នាក់ខេត្តជាប់ព្រំដែនឱ្យបានទៀងទាត់ និងតាមករណីចាំបាច់ និង ៥.បន្តរៀបចំសហការផ្សព្វផ្សាយជាសាធារណៈនូវច្បាប់ និងបទប្បញ្ញតិ្តរបស់ប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋរស់នៅតាមព្រំដែន និងធុរជនដែលពាក់ព័ន្ធនឹងពាណិជ្ជកម្មឆ្លងដែន អំពីផលវិបាកនៃការរត់គេចពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀនដែលប៉ះពាល់ជាអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចកន្លងមក និងចាត់ទុកកិច្ចប្រជុំទ្វេភាគីនេះមាន សារៈសំខាន់ ដែលនឹងក្លាយជាយន្តការនៃការធ្វើកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកឱ្យកាន់តែល្អ ជាពិសេស ការងារប្រយុទ្ធប្រឆាំងអំពើរត់គេចពន្ធ និងបទល្មើសឆ្លងដែន ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ របស់ប្រទេសទាំងពីរ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការប្រមូលចំណូលថវិការដ្ឋរបស់ប្រទេសរៀងៗខ្លួន៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


