សេដ្ឋកិច្ច
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការលើកស្ទួយធុរកិច្ចស្រ្តី នឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី ១ របស់កម្ពុជា បានលើកឡើងថា ការលើកស្ទួយធុរកិច្ចស្រ្តី នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកើនឡើង ព្រោះស្រ្តីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានលើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង»។
លោកជំទាវបណ្ឌិតមានប្រសាសន៍បន្តថា សម្រាប់ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ជាសមិទ្ធផលថ្មីមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្រ្តី។

សហគ្រិនស្រ្តីបានលើកឡើងថា បច្ចុប្បន្នស្ត្រីបានបង្កើតអាជីវកម្មដោយខ្លួនឯង រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរសដែរ ការណ៍នេះ គឺខុសពីសម័យមុនដែលស្រ្តីនៅតែផ្ទះមិនចេញទៅក្រៅរកចំណូល។
សហគ្រិនស្រ្តីរីករាយដែល «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃនេះ ព្រោះមជ្ឈមណ្ឌនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ស្ត្រីគ្រប់រូប។
«មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី» ហៅកាត់ «ម.ស.ស.ស» (WEE-DC) មានបេសកកម្មក្នុងការអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច និងសេដ្ឋកិច្ចគ្រួសារ។ មុខងាររបស់មជ្ឈមណ្ឌលទាំង៤ចំណុចសំខាន់ៗរួមមាន៖
ទី១. ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី
ទី២. កម្មវិធីគាំទ្រការចាប់ផ្តើម និងអភិវឌ្ឍសហគ្រិនភាពស្ត្រី
ទី៣. កម្មវិធីស្រាវជ្រាវនិងនវានុវត្តន៍
ទី៤. ការពង្រីកបណ្តាញ និងតភ្ជាប់ទីផ្សារផលិតផល និងសេវាកម្មរបស់សហគ្រិនជាស្ត្រី នៅក្នុងស្រុក តំបន់ និង ជាសកល។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល បានចាត់ទុកស្ត្រី គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមជាតិ និងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា នៅតែបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាពក្នុងរបៀបវារៈ គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល”៕






-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


