សេដ្ឋកិច្ច
កម្ពុជាដាក់ឱ្យប្រើប្រាស់ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២៥-២០៣០ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយភាពធន នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ថា វិស័យហិរញ្ញវត្ថុបានរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានគាំទ្រយ៉ាងសកម្មដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ប្រព័ន្ធធនាគារបន្តមានភាពធន់ និងមានដើមទុនគ្រប់គ្រាន់ ស្របពេលដែលប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិកត្រូវបានអភិវឌ្ឍ និងពង្រីកវិសាលភាពឆាប់រហ័សដល់ធុរជន និងប្រជាពលរដ្ឋទូទៅនៅទូទាំងប្រទេស។
ម្យ៉ាងទៀត ការកែទម្រង់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដូចជា វិស័យធានារ៉ាប់រង វិស័យមូលបត្រ វិស័យបរធន-បាលកិច្ច វិស័យសោធន និងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុនានា ត្រូវបានអភិវឌ្ឍ និងបានដើរតួនាទីកាន់តែសំខាន់នៅក្នុងសេដ្ឋកិច្ច។
លោកស្រី ជា សិរី បានបន្ថែមថា វិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់ដែលបន្សល់ទុក បានធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល កំណើនសេដ្ឋកិច្ច និងនាំឱ្យប្រជាពលរដ្ឋមួយចំនួនធ្លាក់ទៅក្នុងភាពក្រីក្រ។

ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងជម្លោះប្រដាប់អាវុធបានបង្កផលរំខានបន្ថែមដល់ខ្សែច្រវាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មអន្តរជាតិ ទំនុកចិត្តវិនិយោគិន និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពមិនច្បាស់លាស់។
វិស័យហិរញ្ញវត្ថុដែលរឹងមាំ មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាងរហ័ស បន្ទាប់ពីជំងឺកូវីដ១៩ ទោះបីជាត្រូវបន្តពុះពារជម្នះនូវបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពតំបន់ និងសាកល ដោយសារការបន្តប្រឈមមុខខាងភូមិសាស្ត្រនយោបាយកាន់តែស្រួចស្រាល់, ការបែកខ្ញែកនៃ សេដ្ឋកិច្ច សាកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើប មកវិញ នៃនិន្នា ការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃបណ្ដា ប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា និងការប្រែប្រួលអាកាសធាតុ។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ និង ៥% នៅឆ្នាំ ២០២៦ ទោះបីជាត្រូវប្រឈមនឹងការដាក់ពន្ធគយបដិការ និងការឈ្លានពានពីប្រទេសជិតខាង។
លោកឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យធនាគារជាតិ ពន្លឿនការដឹកនាំរៀបចំយន្តការការពារប្រាក់បញ្ញើ និងសិក្សាត្រៀមទប់ទល់ ការគ្រប់គ្រងវិបត្តិ ព្រមទាំងរៀបចំសូចនាករហានិភ័យគន្លឹះ និងប្រព័ន្ធផ្ដល់សញ្ញាជាមុន សំដៅរួមចំណែកធានាស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ៕
អត្ថបទ៖ ឡេង ដេត
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២២ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


