ព័ត៌មានអន្ដរជាតិ
ទិន្នផលរោងចក្រថៃខែវិច្ឆិកា ធ្លាក់ចុះមិននឹកស្មានដល់ ដោយជម្លោះព្រំដែន និងបញ្ហាផ្សេងៗ
ក្រសួងឧស្សាហកម្មថៃបានឱ្យដឹងនៅថ្ងៃចន្ទនេះថា សន្ទស្សន៍ផលិតកម្មថៃ (MPI) ដែលបង្ហាញពីទិន្នផលផលិតកម្មរោងចក្រឧស្សាហកម្ម បានធ្លាក់ចុះមិននឹកស្មានដល់ ៤,២៤% កាលខែវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តួលេខចុងក្រោយនេះ គឺជាសូចនាករមួយដែលបង្ហាញពីឧបសគ្គកំណើនសេដ្ឋកិច្ចថៃ និងកើតឡើងដោយសារតែទិន្នផលផលិតកម្មប្រេងឥន្ធនៈទាប ប្រាក់បាតឡើងថ្លៃ និងជម្លោះព្រំដែនជាមួយកម្ពុជា។
មែនទែនទៅ ការធ្លាក់ចុះ ៤,២៤% គឺធ្ងន់ធ្ងរជាងការរំពឹងទុករបស់សេដ្ឋវិទូក្នុងការស្ទង់មតិរបស់រ៉យទ័រ ដែលព្យាករថាវានឹងកើនឡើងតិចតួច ០,៨% ធៀបនឹងកំណើន ០,០៤% នៅខែតុលា។ ក្នុងខែរយៈពេល ១១ ខែ សន្ទស្សន៍ MPI របស់ថៃ បានធ្លាក់ចុះ ១,០៩% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៤។
ក្រសួងឧស្សាហកម្មថៃបានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍ថា ប្រាក់បាតឡើងថ្លៃបានជំរុញឱ្យតម្លៃនាំចេញកើនឡើង និងបានធ្វើឱ្យការប្រកួតប្រជែងរបស់ថៃថយចុះ។ តម្លៃប្រាក់បាត បានកើនឡើងប្រហែល ១០% នៅឆ្នាំនេះ ដែលនេះជាកំណើនខ្លាំងខ្លាបំំផុតទី២នៅអាស៊ី។

ជាមួយគ្នានោះ ទឹកជំនន់នៅភាគខាងត្បូង ជម្លោះព្រំដែនជាមួយកម្ពុជា និងការធ្លាក់ចុះនៃភ្ញៀវទេសចរបរទេស ដែលកាត់បន្ថយតម្រូវការ ក៏បានប៉ះពាល់ដល់ទិន្នផលផលិតកម្មថៃផងដែរ ទោះបីជាការនាំចេញ និងការផលិតរថយន្តកើនឡើង ហើយរដ្ឋាភិបាលចេញគោលនយោបាយជំរុញសេដ្ឋកិច្ចមួយចំនួនក៏ដោយ។
យោងតាមសហព័ន្ធឧស្សាហកម្មថៃ ការផលិតរថយន្តនៅថៃ ដែលជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់ បានកើនឡើង ១១% ក្នុងខែវិច្ឆិកា ឆ្នាំលើឆ្នាំ ហើយអាចឈានដល់គោលដៅ ១,៤៥ លានគ្រឿងសម្រាប់រយៈពេលពេញមួយឆ្នាំ។
ដោយឡែកលោក Supakit Boonsiri ប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មរបស់ក្រសួង បាននិយាយប្រាប់អ្នកសារព័ត៌មានថា ក្រសួងឧស្សាហកម្មមិនផ្លាស់ប្ដូរទស្សនវិស័យរបស់ខ្លួនលើទិន្នផលរោងចក្រនោះទេ ដោយនិយាយថា វានឹងធ្លាក់ចុះ ០,៧៥% នៅឆ្នាំនេះ និងកើនឡើងពី ១-២% នៅឆ្នាំក្រោយ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


