សេដ្ឋកិច្ច
តម្លៃមាស ប្រាក់ កើនឡើងបំបែកកំណត់ត្រាខ្ពស់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
តម្លៃមាស និងប្រាក់ បានកើនឡើងបំបែកកំណត់ត្រាខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារវិបត្តិសេដ្ឋកិច្ច, ភូមិសាស្ត្រនយោបាយ និងការប្រឈមមុខនៃសម្ពាធពន្ធរបស់សហរដ្ឋអាមេរិក។

គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៦ តម្លៃហាងឆេងមាសបានហក់ឡើងដល់ ៦ ៦៧៥ ដុល្លារ ក្នុងមួយតម្លឹង។ ចំណែកឯ តម្លៃប្រាក់នៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ១១៧ ដុល្លារ ក្នុងមួយអោន។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ដោយសារវិបត្តិសេដ្ឋកិច្ច និងសម្ពាធពន្ធរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ជាមួយបណ្ដាប្រទេសមួយចំនួន បានរុញច្រានឱ្យតម្លៃមាស និងលោហៈផ្សេងៗកើនឡើង។
ម្យ៉ាងទៀត លោក ដូណាល់ ត្រាំ ចង់ទម្លាក់អត្រាការប្រាក់ ដើម្បីទាញវិនិយោគិន ប៉ុន្តែធនាគារកណ្ដាលធ្វើតាមគោលនយោបាយរបស់ខ្លួន ខណៈមិនមានការទម្លាក់អត្រាការប្រាក់អាមេរិកនោះទេ ពោលគឺនៅ ៣.៧៥% ដដែល ដើម្បីទប់ស្កាត់ថ្លៃអតិផរណាដែលបានឡើងដោយសារតែពន្ធលោក ដូណាល់ ត្រាំ បានដាក់សម្ពាធពន្ធលើបណ្ដាប្រទេសមួយចំនួន។

បើតាមលោក ឡុង សំណាង និន្នាការតម្លៃមាសអាចនឹងកើនឡើងដល់ ៧ ពាន់ដុល្លារ ក្នុងមួយតម្លឹងត្រឹមពាក់កណ្ដាលឆមាស ទី១ឆ្នាំ ២០២៦ ។ ប៉ុន្តែមុននឹងឡើងដល់នោះ មាសអាចនឹងមានការធ្លាក់ចុះវិញនៅមុនពេលខែ ៦ ខាងមុខនេះ។
លោកបានបន្ថែមថា៖ «ក្នុងឆ្នាំ ២០២៦ តម្លៃមាសនឹងឡើងដល់ ៧២០០ ទៅ ៧៥០០ ក្នុងមួយតម្លឹង ដោយសារយើងឃើញក្រុមប្រឹក្សាសន្តិភាពមួយដែលអាចធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ចុះ ហើយក៏អាចធ្វើឱ្យលំនឹងសេដ្ឋកិច្ចពិភពលោកត្រឡប់មកធម្មតាវិញ»។

ចំពោះតម្លៃប្រាក់វិញ លោក ឡុង សំណាង បានឱ្យដឹងថា សហរដ្ឋអាមេរិកបានប្រកាសយកប្រាក់ធ្វើជាទុនបម្រុង ប៉ុន្តែមិនទាន់បានចុះឱ្យស្របច្បាប់នៅក្នុងរដ្ឋបាលអាមេរិកទេ ដែលរុញច្រានឱ្យប្រាក់កើនឡើង។
លោក ឡុង សំណាង បញ្ជាក់ថា៖ « បើសិនជាអាមេរិក ប្រកាស ឬគាត់ត្រូវបានអនុញ្ញាតពីសភាដាក់បញ្ចូលប្រាក់ជាធរមាននៅក្នុងច្បាប់របស់អាមេរិក ជាទុនបម្រុង ខ្ញុំជឿថា ប្រទេសដ៏ទៃទៀតក៏ចាត់ទុកប្រាក់ជាទុនបម្រុងដែរ វានៅលើតែធនាគារអាមេរិក បើធនាគារអាមេរិកសម្រេចយ៉ាងម៉េច គេនឹងដើរតាមដែរ»៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


