សេដ្ឋកិច្ច
នៅសល់ស្ថានីយប្រេងឥន្ធនៈជាង ៤០០ ទីតាំង បិទដំណើរការ ដោយសារដាច់ស្តុក
ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈជាង ២០០០ ទីតាំងបានបិទប្រតិបត្តិការអាជីវកម្មនៅអំឡុងពេលសហរដ្ឋអាមេរិក-អ៊ីស្រាអែល បើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ កាលពីដំណាច់ខែកុម្ភៈ ឆ្នាំ ២០២៦។

ក្រសួងពាណិជ្ជកម្មរកឃើញថា មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ២០០០ ទីតាំងបានបានបិទ ឬផ្អាកប្រតិបត្តិការដោយមិនទាន់បានវាយតម្លៃអនុលោមភាពពីអង្គភាពមានសមត្ថកិច្ច។
ក្រោយពីក្រុមការងារចម្រុះ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងដល់ទីតាំងនៅសល់តែស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង ៤០០ ទីតាំងប៉ុណ្ណោះនៅបន្តបិទ ឬផ្អាកប្រតិបត្តិការអាជីវកម្ម ដោយសារភាពយឺតយ៉ាវ នៃការមកដល់នៃស្តុកថ្មី ហើយក្រៅពីនោះបានបើកដំណើរការឡើងវិញជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្ម បន្តណែនាំឱ្យស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ចូលរួមសហការ ដោយធ្វើការជូនដំណឹងដល់ក្រសួងរ៉ែ និងថាមពល ឬក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងក្នុងស្រុក។

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ បានណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅតាមបណ្ដារាជធានី-ខេត្ត ត្រូវលក់ប្រេងទៅតាមតម្លៃដែលបានដាក់បង្ហាញជាសាធារណៈ ដើម្បីធានានូវតម្លាភាព។
ក្រសួងពាណិជ្ជកម្ម ណែនាំឱ្យស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈ ត្រូវធានាសុក្រឹតភាព នៃគុណភាព និងបរិមាណប្រេងដែលត្រូវលក់ជូនអតិថិជន និងត្រូវជូនដំណឹងមុនយ៉ាងតិចមួយថ្ងៃមកមន្ទីររ៉ែ និងថាមពល ឬមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរពាក់ពាក់ព័ន្ធ ក្នុងករណីប្រេងឥន្ធនៈអស់ពីសន្និធិ (ស្តុក) ឬមានបំណងផ្អាកលក់ប្រេងជាបណ្ដោះអាសន្ន។
សូមជំរាបថា តម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ក្នុងនោះតម្លៃប្រេងសាំងធម្មតា លក់រាយ ៥២០០ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតកើនឡើងដល់ ៦ ៤០០ រៀល ក្នុងមួយលីត្រ៕



អត្ថបទ៖ ឡេង ដេត
-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


