សេដ្ឋកិច្ច
របរចិញ្ចឹមពពែ និងចៀម នៅតែមានទីផ្សារ និងតម្លៃល្អ
កសិករដែលជាអ្នកចិញ្ចឹមពពែ និងចៀម នៅខេត្តកំពង់ឆ្នាំងម្នាក់ បានឱ្យដឹងថា មុខរបរចិញ្ចឹមពពែ និងចៀម សព្វថ្ងៃនៅតែរក្សាបានទីផ្សារយ៉ាងល្អ គ្រាន់តែថាត្រូវរយៈពេលយូរបន្ដិច ទើបទម្រាំបានប្រមូលផលផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក យ៉ាង រ៉ាដា ជាម្ចាស់កសិដ្ឋាន វិមានសួគ៌ បានឱ្យដឹងថា សម្រាប់ពេលបច្ចុប្បន្នមុខរបរចិញ្ចឹមពពែ និងចៀម របស់លោកនៅតែអាចចាត់ទុកថាកាក់កបខ្លាំង ខណៈទីផ្សារនៅតែមានតម្រូវការច្រើន ចំណែកការចិញ្ចឹមរបស់កសិករទូទៅក៏ពុំសូវមានច្រើននៅឡើយ។

ស្របជាមួយទីផ្សារល្អ លោក រ៉ាដា ក៏បានបញ្ជាក់ច្បាស់ដែរថា ពពែ និងចៀម វាក៏មិនងាយស្រួលចិញ្ចឹម ដូចទៅនឹងសត្វមាន់ ឬទា ត្រង់ថាត្រូវប្រើរយៈពេលចិញ្ចឹមយូរ រហូតដល់ ៦ខែ ទៅ ៨ខែ ឬអាចដល់១២ខែទើបទម្រាំអាចចាប់លក់បាន ឬអាចថាពេញខ្នាតស្ដង់ដា។
គួរឱ្យដឹងថា ទីផ្សារសាច់ពពែ និងចៀម នៅលើទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សាច់ទាំង២ប្រភេទនេះ អាចលក់ចេញទៅបណ្ដាហាង និងភោគជនីយដ្ឋាន ចន្លោះពី ១២ដុល្លារ ទៅ ១៣ដុល្លារ ក្នុង១គីឡូក្រាមក៏អាស្រ័យទៅលើតម្រូវការជាក់ស្ដែងផងដែរ។ ក្រៅពីនេះ ការចិញ្ចឹមពពែ និងចៀម កសិករគ្រប់រូបក៏ត្រូវមានដីយ៉ាងហោចណាស់ ១ហិកតាឡើង ដើម្បីងាយស្រួលដល់ការចិញ្ចឹមជៀសផុតអំពីជំងឺផ្សេងៗ។ មួយវិញទៀត ការចិញ្ចឹមទៀតសោត ម្ចាស់កសិដ្ឋានក៏ត្រូវចេះផលិតចំណីដោយខ្លួនឯង ដូចជា៖ ការដាំស្មៅ និងការផលិតចំណីសម្រាប់ពួកវា ផងដែរ។


យ៉ាងណាមិញ ក្រៅតែអំពីការចិញ្ចឹមសត្វ លោក យ៉ាង រ៉ាដា ក៏មានមុខរបរដាំស្មៅសម្រាប់ផ្គត់ផ្គង់កសិដ្ឋានរបស់ខ្លួនផ្ទាល់ និងលក់ទៅឱ្យកសិដ្ឋានដទៃទៀតដែលត្រូវការស្មៅយកទៅឱ្យសត្វចិញ្ចឹមស៊ីផងដែរ។
កសិដ្ឋាន វិមានសួគ៌ របស់លោក យ៉ាង រ៉ាដា បានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០២១។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមពពែ និងចៀមមួយនេះ មានទីតាំងស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


