Connect with us

សេដ្ឋកិច្ច

​តម្លៃ​ប្រេង​លក់រាយ​ក្នុង​ស្រុក​ កើន​ឡើង ដោយសារជម្លោះនៅមជ្ឈិមបូព៌ា​

បានផុស

នៅ

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ក្នុង​ស្រុក​បាន​កើន​ឡើងវិញ​នៅ​ថ្ងៃពុធ​នេះ​ នៅ​ចំពេល​ដែល​កិច្ចប្រឹងប្រែង​ចរចា​ដើម្បី​សន្ដិភាព​រវាង​សហរដ្ឋអាមេរិក ​និង​អ៊ីរ៉ង់​ជាប់​គាំង​ ដែល​ធ្វើ​ឱ្យ​ការ​បិទ​ខ្ទប់​ច្រកហ័រមូហ្ស​នៅ​តែ​បន្ត ​និង​ប៉ះពាល់​ដល់​លំហូរ​ប្រេង​ចេញ​ពី​តំបន់​មជ្ឈិមបូព៌ា។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងពាណិជ្ជកម្ម​បាន​ប្រកាស​ថា​ តម្លៃ​សាំង​ធម្មតា​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​លក់​ចេញ ​៥១៥០ ​រៀល ​ក្នុង​មួយ​លីត្រ ​កើន​ឡើង​ ១៥០ រៀល ​ចំណែក​ប្រេងម៉ាស៊ូត​លក់​ចេញ​ ៥៦៥០ រៀល ក្នុង​មួយ​លីត្រ​ ដែល​នឹង​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ​២៩ ​ខែ​មេសា ​២០២៦ ​រហូត​ដល់​ថ្ងៃ​ប្រកាស​ថ្មី​។​

​រាជរដ្ឋាភិបាលបាន​បន្តដាក់ចេញវិធានការបញ្ចុះតម្លៃប្រេង​ឥន្ធនៈ ​ដើម្បី​សម្រាលការលំបាក​របស់​ប្រជា​ពលរដ្ឋ ​ក្នុង​ពេល​ដែល​តម្លៃ​ប្រេង​កើន​ឡើង​នៅ​លើទីផ្សារអន្តរជាតិ។ ​

​រដ្ឋាភិបាលបាន​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​, បញ្ចុះតម្លៃ១សេនដុល្លារ ​បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារ​​ក្នុង១​បារ៉ែល, ​បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និងប្រេងម៉ាស៊ូត ​ដល់សូន្យ។​

បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និងបញ្ចុះអាករ​លើតម្លៃបន្ថែម​លើប្រេងសាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម