Connect with us

សេដ្ឋកិច្ច

​ទូតសិង្ហបុរី​ សរសើរ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​ឆ្លងដែន តាម ​QR Code ​នៅ​កម្ពុជា

បានផុស

នៅ

លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា បានលើកសរសើរអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធទូទាត់ឌីជីថល នៅកម្ពុជា និង​ភាព​ងាយស្រួលក្នុងការធ្វើប្រតិ​បត្តិ​ការទូទាត់ឆ្លងដែនតាម QR Code នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Steven Pang Chee Wee ​បានលើកឡើង​ក្នុងជំនូបពិភាក្សារការងារជាមួយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ ឧសភា ២០២៦។​

​លោកស្រីទេសាភិបាល ​និងឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាង​ប្រទេស​ទាំង​ពីរ ក្នុងការជំរុញ នវានុវត្តន៍ហិរញ្ញវត្ថុ ​ដូចជាគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) និងកិច្ចសហប្រតិបត្តិការរវាងការិយាល័យឥណទាននៃប្រទេសទាំងពីរ ជាដើម។​ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចពិភពលោក បញ្ហាប្រឈម និងស្ថាន​ភាព​សេដ្ឋកិច្ចកម្ពុជា។

​លោកស្រី ជា សិរី ​មានប្រសាន៍ពីវឌ្ឍនភាពនៃដំណើរការប្រព័ន្ធទូទាត់បាគង​ និងបានលើកឡើង​ពីអត្ថប្រយោជន៍នៃ​ដំណើរការប្រព័ន្ធទូទាត់នេះក្នុងការគាំទ្រដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍវិស័យទេសចរណ៍ និងការជំរុញការប្រើប្រាស់ប្រាក់រៀល។ ​

​​​ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកព័ត៌មាន និងការពង្រឹងវិធានការនានា សំដៅទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំង​ការឆបោក​តាមអនឡាញ ​និង​បទល្មើសហិរញ្ញវត្ថុឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម