សេដ្ឋកិច្ច
ខេត្តកោះកុង រកចំណូលចូលរដ្ឋបាន ៤១ លានរៀល ពីវិស័យធនធានរ៉ែ
នៅក្នុងឆ្នាំ២០២៥ ខេត្តកោះកុងបានរកចំណូលជូនរដ្ឋបានប្រមាណ៤១លានរៀល ពីវិស័យធនធានរ៉ែ ដែលជាប្រភេទអាជីវកម្មខ្សាច់ក្នុងស្រុក ប៉ុន្តែទោះយ៉ាងណាឆមាសទី១ ឆ្នាំ២០២៦នេះ ប្រភពចំណូលបានធ្លាក់ចុះដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកស្រី ឈី វ៉ា អភិបាលខេត្តកោះកុង បានឱ្យដឹងថា យ៉ាងហោចណាស់ ខេត្តកោះកុងបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងចំណូលជាតិ សម្រាប់ឆ្នាំ២០២៥ ដោយប្រមូលថវិកាជូនរដ្ឋបានចំនួន៤១លានរៀលដែលជាប្រភេទអាជីវកម្មខ្សាច់ក្នុងស្រុក។
លោកស្រី ឈី វ៉ា បានលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ ព្រោះតែបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងជម្លោះនៅមជ្ឈឹមបូព៌ា (អាមេរិក-អ៊ីស្រាអែល និងអ៊ឺរ៉ង់) ក្នុងឆមាសទី១ ឆ្នាំនេះ ខេត្តកោះកុងទទួលចំណូលពីធនធានរ៉ែ ធ្លាក់ចុះ។
ដោយក្រុមហ៊ុន និងម្ចាស់អាជីវកម្មមួយចំនួនបានផ្អាកសកម្មភាពបណ្តោះអាសន្ន និងស្នើសុំបញ្ឈប់ការធ្វើអាជីវកម្មតែម្តង ដោយសារប្រេងឡើងថ្លៃ និងតម្រូវការផ្គត់ផ្គង់ខ្សាច់មានការថយចុះខ្លាំង និងមួយផ្នែកទៀតដោយសារកត្តាភូមិសាស្ត្រខេត្តកោះកុងហ៊ុព័ទ្ធទៅដោយតំបន់ការពារ និងតំបន់អភិរក្សអភិរក្សធនធានធម្មជាតិ ដែលមិនអាចអនុញ្ញាតឱ្យធ្វើអាជីវកម្មធនធានរ៉ែខ្សាច់បានឡើយ។

លោកស្រី ឈី វ៉ា បានបន្ថែមថា ខេត្តកោះកុង ជាខេត្តមួយដែលត្រូវបានរាជរដ្ឋាភិបាល និងក្រសួងជំនាញ យកចិត្តទុកដាក់ខ្លាំងក្នុងចំណោមរាជធានីខេត្តផ្សេងទៀត ដែលបានរៀបចំនូវកម្មវិធីផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ និងបញ្ចៀសបានផលអវិជ្ជមានផ្សេងៗ។
គួរកត់សម្គាល់ថា ការគ្រប់គ្រងអាជីវកម្មខ្សាច់ឱ្យមានប្រសិទ្ធភាព មិនមែនជាកាតព្វកិច្ចរបស់រដ្ឋ តែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។
ការអភិវឌ្ឍត្រូវដើរទន្ទឹមគ្នាជាមួយការអភិរក្ស ដើម្បីធានាថា ធនធានធម្មជាតិរបស់យើងនៅតែមានសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។

ដោយឡែក លោក អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានរំលេចថា យន្តការគ្រប់គ្រងនិងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើអាជីវកម្មខ្សាច់ ចាំបាច់ប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងគណនេយ្យស្របតាមច្បាប់កំណត់ សំដៅធានាថាការបូម និងដកហូតខ្សាច់ត្រូវអនុវត្ត ទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីជៀសវាងការបាក់ច្រាំង និងផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន ព្រមទាំងចរន្តទឹក។
បើតាមរដ្ឋលេខាធិការក្រសួងធនធានទឹកដដែល អាជីវកម្មខ្សាច់គឺជាផ្នែកមួយនៃការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវាក៏ទាមទារឱ្យមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត។
រាល់ការធ្វើអាជីវកម្មទាំងអស់ ត្រូវតែធ្វើឡើងដោយស្មារតីទទួលខុសត្រូវខ្ពស់ ការពារផលប្រយោជន៍សាធារណៈ និងធានាបាននូវចីរភាពបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសទប់ស្កាត់ការបូមខ្សាច់ខុសច្បាប់ ឬខុសបច្ចេកទេសផងដែរ៕

អត្តបទៈសិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


