សេដ្ឋកិច្ច
ចិនសន្យាផ្គត់ផ្គង់ប្រេង និងជីកសិកម្មដល់កម្ពុជា
លោក លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកទឹកចិត្តឱ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងសន្យាជួយគាំទ្រដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងជីកសិកម្ម ដល់កម្ពុជា។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃសៅរ៍នេះ ក្រោយដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន នៅចិនបានបញ្ចប់។

បើតាមអ្នកនាំពាក្យរូបនេះ ថ្នាក់ដឹកនាំកម្ពុជា-ចិន ជំរុញឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលភាគីទាំងពីរមានជាមួយគ្នាឱ្យកាន់តែសកម្ម ក្នុងគោលដៅដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្ម ឬទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទឹកប្រាក់ជាង ៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ២០២៦ កើនឡើងជិត ២៣% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ ២០២៥ ក្នុងនោះកម្ពុជានាំចេញទៅចិន មានតម្លៃជាង ៧៥៣ លានដុល្លារ កើនឡើង ១៨,៨% ចំណែកឯចិន នាំចូលមកវិញមានតម្លៃ ៨,៦៣ ពាន់លានដុល្លារ កើន ២៣,៣%។

ប្រភេទទំនិញកម្ពុជានាំចេញទៅប្រទេសចិនភាគច្រើន គឺជាផលិតផលកសិកម្ម គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌ។
ចំណែកទំនិញនាំចូលមកវិញដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ សហគ្រាស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ អាហារ ភេសជ្ជៈ រថយន្ត គ្រឿងម៉ាស៊ីន គ្រឿងសំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។
នៅក្នុងឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបាននូវទំហំទឹកប្រាក់ ១៩,៧៣ ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅចិនមានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ចំណែកឯចិននាំចូលមកវិញ មានតម្លៃ ១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


