Connect with us

សេដ្ឋកិច្ច

​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ​ចេជាង​ ទទួល​បាន​ទុន​វិនិយោគជាង​ ៥០០ លានដុល្លារ​​

បានផុស

នៅ

តំបន់​សេដ្ឋកិច្ចពិសេស​កោះកុង​ ​ចេជាង​ បាន​ធ្វើការ​អភិវឌ្ឍ​លើ​ផ្ទៃដី​ប្រមាណ ​៤៥%​ នៃ​ផ្ទៃដី​សរុប​ ដែល​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនាសម្ព័ន្ធ​ ​និង​ទទួល​បាន​ការ​វិនិយោគ​ចំនួន​ ៧៦ ​គម្រោង​ ជាមួយ​ទុន​វិនិយោគ​ប្រមាណ​ ​៥៦៧ ​លានដុល្លារ​ នៅក្នុង​អំឡុង​ពេល​ជាង​២ឆ្នាំ​ ​​ក្នុង​នោះគម្រោង​ចំនួន​ ៤១ កំពុង​សាងសង់​ និង​គម្រោង​ចំនួន​ ៣៥ ​កំពុង​ដំណើរការ​សកម្មភាព និង​បាន​ស្រូប​ទាញ​កម្លាំង​ពល​កម្ម​ក្នុង​ស្រុក​សរុប​ជាង​ ៥០០០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តំបន់សេដ្ឋកិច្ចពិសេសកោះកុង ​ចេជាង ​ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមាន​សន្ទុះ​លឿន​ក្នុងការអភិវឌ្ឍបន្ទាប់ពីបានបង្កើតឡើងនៅឆ្នាំ២០២៤​។​

​​​លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ២៧ មិថុនា ២០២៦ បាន​ដឹក​នាំគណៈប្រតិភូ​បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង​ ក្នុងគោលបំណង​ដើម្បី​ពិនិត្យ​មើល​ពីវឌ្ឍនភាព​នៃការអភិវឌ្ឍ ​និង​ការវិនិយោគនៅក្នុងតំបន់នេះ។​

​ដំណើរទស្សនកិច្ចនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ​និងរីករាយក្រៃលែងពីសំណាក់អ្នក​អភិវឌ្ឍន៍តំបន់ ​វិនិយោគិន ​រួមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ​ប្រចាំនៅរដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង ​ចេជាង។​

​សកម្មភាពវិនិយោគទាំងនេះ​កំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែល​បាន​នាំ​មកនូវចង្កោមឧស្សាហកម្មថ្មីៗ ជាពិសេសឧស្សាហកម្មផលិតគ្រឿងបង្គំសង្ហារឹម និង​ផលិត​ផល​គ្រឿងសង្ហារឹម ​ដែល​ផ្តល់ការងារ និងប្រាក់បៀវត្សសមរម្យ (មិនក្រោម៣៥០ដុល្លារ​ក្នុងមួយខែ) ​ជូនប្រជាពលរដ្ឋ។

ការរីកចម្រើនលូតលាស់នៃតំបន់សេដ្ឋកិច្ចពិសេសនេះ បង្ហាញពីជំនឿទុកចិត្ត​លើរាជរដ្ឋា​ភិ​បាល​ ទោះបីក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក៏ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ចពិសេស​ និង​ការបណ្តាក់ទុន​វិនិយោគ​នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​នៅតែ​បោះ​ជំហាន​ទៅមុខ​ឥត​ឈប់​ឈរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម