សេដ្ឋកិច្ច
ធនាគារពិភពលោករំពឹងថាកម្ពុជាអាចនឹងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗ
ភ្នំពេញ៖ ធនាគារពិភពលោករំពឹងថា កម្ពុជាអាចនឹងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ សម្រេចបានជោគជ័យមុនផែនការកំណត់។
ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធ Video Conference លោកស្រី Maryam Salim ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារ ពិភពលោក (World Bank) ប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរចំពោះ ភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅក្នុងល្បឿនលឿន នឹងអាចធ្វើឱ្យកម្ពុជាចាប់ផ្ដើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។

លោកស្រីបានវាយតម្លៃខ្ពស់ចំពោះចំណាត់ការដ៏រហ័ស និងទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវ យុទ្ធនាការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវជនអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ និងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដែលនឹងធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនបានច្រើន។
លោកស្រី Maryam Salim បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែល សម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន ពិសេសការដាក់ចេញនូគោលនយោបាយដ៏មុតស្រួចសំដៅប្រយុទ្ធការពារសុខភាពអាយុជីវិតរបស់ប្រជាជនពីការយាយី ដោយជំងឺកូវីដ-១៩ និងខិតខំរក្សាលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនពីផលប៉ះពាល់គួរឱ្យកត់សម្គាល់។

ប្រធានគ្រប់គ្រងថ្មី របស់ការិយាល័យធនាគារពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញជំហរបន្តគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្នុងការផ្តល់ជាធាតុចូលបន្ថែមលើផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ និងកែសម្រួលឯកសារក្របខណ្ឌ នៃភាពជាដៃគូ រវាងរាជរដ្ឋាភិបាល ជាមួយធនាគារពិភពលោក ឱ្យឆ្លើយតបទៅនឹងបរិការបច្ចុប្បន្ន និងស្របតាមផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពិ១៨ឆ្នាំឡើងមានចំនួន ៨,៧៦៧,៨២៧នាក់ ស្មើនឹង ៨៧.៦៨ភាគរយ ធៀបនឹងគោលដៅ១០លាននាក់ ចាក់លើកុមារ និងយុវជនអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មានចំនួន១,០៨៤,០៦៩នាក់ ស្មើនឹង៥១.១១ភាគរយ ធៀបជានឹងគោលដៅជិត២លាននាក់ និងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានចំនួន៥០៧,៩៤០នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


