Connect with us

សេដ្ឋកិច្ច

តម្លៃប្រេងឥន្ធនៈនៅអង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុតបំបែកកំណត់ត្រា (មានវីដេអូ)

បានផុស

នៅ

តម្លៃប្រេងឥន្ធនៈ បានឡើងដល់កម្រិតខ្ពស់បំផុតនៅទូទាំងចក្រភពអង់គ្លេស នៅក្នុងអ្វីដែលក្រុមហ៊ុន RAC ពណ៌នាថា ជា “ថ្ងៃដ៏ខ្មៅងងឹតសម្រាប់អ្នកបើកបរ”។

នៅក្នុងទិន្នន័យដែលរាយការណ៍កាលពីព្រឹកថ្ងៃចន្ទដោយ RAC/Experian Catalist តម្លៃប្រេងឥន្ធនៈជាមធ្យមប្រចាំថ្ងៃក្នុងមួយលីត្របានឡើងដល់ ១.៩៧ ដុល្លារកាលពីថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃនេះបានកើនឡើង ០.៣៩ ដុល្លារក្នុងមួយលីត្រ បើធៀបនឹងខែតុលាឆ្នាំមុន ដែលកាលនោះប្រេងឥន្ធនៈមានតម្លៃ១.៥៨ដុល្លារ ក្នុងមួយលីត្រ។

រឿងនេះបានកើតឡើងស្របពេលដែលតម្លៃប្រេងនៅទូទាំងពិភពលោក បន្តកើនឡើង ដោយតម្លៃប្រេងឆៅម៉ាក Brent បានឡើង៥៦សេន ឬ ០,៧% ដល់ ៨៦.០៩ដុល្លារក្នុងមួយបារ៉ែល។

អ្នកនាំពាក្យ RAC លោក Simon Williams បាននិយាយថា “នេះពិតជាថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់អ្នកបើកបរ ហើយជាថ្ងៃមួយដែលយើងសង្ឃឹមថា យើងនឹងមិនឃើញម្តងទៀតទេដូចតម្លៃខ្ពស់កាលខែមេសាឆ្នាំ២០១២”។

សំណួរដ៏សំខាន់នាពេលឥឡូវនេះគឺថា “តើវាឈប់នៅទីណា ហើយតម្លៃសាំងនឹងឡើងដល់កម្រិតណា? ប្រសិនបើប្រេងឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល យើងអាចឃើញតម្លៃជាមធ្យមឡើងដល់ ២.០៧ដុល្លារក្នុងមួយលីត្រយ៉ាងងាយស្រួល”។

គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃតម្លៃប្រេងខ្ពស់បំផុតគឺ ១.៩៦ ដុល្លារក្នុងមួយលីត្រកាលពីខែមេសា ឆ្នាំ២០១២៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ តម្លៃប្រេងពិភពលោក កើនឡើងទៀតហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បី​មានច្រក​ទ្វារព្រំដែន​ ៤ កន្លែង​សម្រាប់ទំនាក់ទំនង​ជាមួយ​ថៃ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ប្រធាន​ IAEA៖ អ៊ីរ៉ង់​អាច​ចាប់ផ្ដើម​ចម្រាញ់​អ៊ុយរ៉ាញូម​ឡើង​វិញនៅ​«ប៉ុន្មាន​ខែខាងមុខ»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ៖ ​ការ​ចោទ​ប្រកាន់​​​អំពើ​ពុករលួយ​លើ​ ណេតាន់យ៉ាហ៊ូ គឺ​ជា​«រឿង​ឆ្កួតលីលា»

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម