សេដ្ឋកិច្ច
អណ្តើកហ្លួង ២០៥ក្បាលត្រូវបានពិនិត្យសុខភាពនៅមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង
អង្គការ WCS បានសហការជាមួយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិនិត្យសុខភាពអណ្តើកហ្លួងចំនួនមួយភាគបីក្នុងចំណោមអណ្តើកហ្លួង ២០៥ក្បាល នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង កាលពីដើមសប្តាហ៍នេះ។

អ្នកជំនាញបានជ្រើសរើសអណ្តើកចេញពីក្រុមដែលមានអាយុខុសៗគ្នា ដោយយកឈាមមកវិភាគរកមើលចំនួនគ្រាប់ឈាម និងបរិមាណប្រូតេអ៊ីនសរុបក្នុងខ្លួនពួកវា ដើម្បីឱ្យប្រាកដថា អណ្តើកទាំងនោះ មានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងអាចបន្តពូជបាន។

ជាលទ្ធផលនៃការធ្វើតេស្តឈាម បានបង្ហាញថា អណ្តើកហ្លួងដែលបានពិនិត្យទាំងអស់មានសុខភាពល្អ និងមានអត្រាប្រូតេអ៊ីនខ្ពស់សម្រាប់ការបន្តពូជ។
បើតាមអង្គការ WCS បច្ចុប្បន្នមានអណ្តើកហ្លួងចំនួន ២០៥ក្បាលកំពុងទទួលបានការចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា។

អណ្តើកហ្លួងទាំងនេះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ប្រមូលយកពីឆ្នេរខ្សាច់ពងកូនតាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ក្រោយពេលពួកវាបានញាស់ចេញពីសម្បុកភ្លាម។ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលនេះ ដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

សូមបញ្ជាក់ថា ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥៕

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


