ព័ត៌មានអន្ដរជាតិ
តម្រូវការប្រេងសាំងនៅ ថៃ វិលទៅរកកម្រិតដូចពេលមុនផ្ទុះ កូវីដ
ក្រុមហ៊ុន Thai Oil Plc (TOP) ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ប្រទេសថៃជឿជាក់ថា តម្រូវការប្រេងឥន្ធនៈក្នុងស្រុកបានចាប់ផ្តើមត្រឡប់ទៅរកកម្រិតដូចកាលមុនរោគរាតត្បាតកូវីដ ១៩ លើកលែងតែប្រេងឥន្ធនៈយន្តហោះប៉ុណ្ណោះ ពោលការប្រើប្រាស់នេះរំពឹងថា នឹងត្រលប់មកធម្មតាវិញនៅចុងឆ្នាំក្រោយ ។

បើយោងតាមការប៉ាន់ស្មានរបស់ TOP បានឲ្យដឹងថា តម្រូវការប្រេងសាំងមានលើសពី ៣០ លានលីត្រក្នុងមួយថ្ងៃ ហើយនឹងកើនឡើង ៨ ភាគរយនៅឆ្នាំក្រោយ ខណៈដែលការប្រើប្រាស់ប្រេងម៉ាស៊ូតមានច្រើនជាង ៦៥ លានលីត្រក្នុងមួយថ្ងៃ ដែលជាកម្រិតដូចគ្នាមុនពេលកូវីដវាយប្រហារប្រទេសថៃក្នុងឆ្នាំ ២០២០ ។ តម្រូវការប្រេងម៉ាស៊ូតទំនងជាកើនឡើង ៥.៤ ភាគរយនៅឆ្នាំក្រោយ ។
តំរូវការប្រេងឥន្ធនៈមានកម្រិតលើសពី ៥ លានលីត្រក្នុងមួយថ្ងៃ ពោលប្រហាក់ប្រហែលនឹងការប្រើប្រាស់ជាមធ្យមក្នុងឆ្នាំ ២០១៩ ហើយវាត្រូវបានគេរំពឹងថានឹងកើនឡើង ២.៣ ភាគរយនៅឆ្នាំក្រោយ ។

លោក Nuttapol Nopparatwong អ្នកគ្រប់គ្រងក្រុមហ៊ុន TOP សម្រាប់ទំនាក់ទំនងវិនិយោគិនបាននិយាយថា ចំពោះប្រេងឥន្ធនៈយន្តហោះវិញ ការប្រើប្រាស់ត្រូវបានគេរំពឹងថានឹងមានជិត ២០ លានលីត្រក្នុងមួយថ្ងៃនៅចុងឆ្នាំក្រោយ បើធៀបទៅវាតិចជាង ១០ លានលីត្រក្នុងមួយថ្ងៃកាលពីដើមឆ្នាំនេះ និងតិចជាង ៥ លានលីត្រក្នុងមួយថ្ងៃក្នុងត្រីមាសទី ៣ នៃឆ្នាំនេះ ។
លោកបានបន្តថា “ការប្រើប្រាស់ប្រេងយន្តហោះនឹងត្រូវចំណាយពេលយូរដើម្បីស្តារឡើងវិញ ខណៈដែលការធ្វើដំណើរតាមផ្លូវអាកាសបន្តនៅគ្រប់ប្រទេសទាំងអស់ ។ តម្លៃប្រេងនៅឌូបៃនឹងស្ថិតនៅជាមធ្យម ៧០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលនៅឆ្នាំក្រោយ ដែលបង្ហាញពីតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការប្រេងពិភពលោក” ។

ទន្ទឹមនោះ ទីភ្នាក់ងារថាមពលអន្តរជាតិប៉ាន់ប្រមាណថា តម្រូវការប្រេងនឹងកើនឡើងដល់ ១០១.៣ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំក្រោយ ពោលកើនឡើងពី ៩៥.៩ លានបារ៉ែលក្នុងមួយថ្ងៃ ។
ស្របពេលជាមួយគ្នានេះ ការផ្គត់ផ្គង់ប្រេងក៏ត្រូវបានគេរំពឹងថានឹងកើនឡើងដែរ ដោយមានប្រេងឆៅថ្មីបន្ថែម ០.៤ លានបារ៉ែលក្នុងមួយថ្ងៃពីអង្គការនៃប្រទេសនាំចេញប្រេង និង ២ លានបារ៉ែលក្នុងមួយថ្ងៃពីសហរដ្ឋអាមេរិក កាណាដា និងប្រេស៊ីល ។
TOP កាលពីថ្ងៃចន្ទបានរាយការណ៍ថា ខ្លួនបានបែងចែកការចំណាយដើមទុនដែលមានតម្លៃ ២.២៤៨ ពាន់លានដុល្លារសម្រាប់ប្រើប្រាស់ក្នុងចន្លោះឆ្នាំ ២០២១ និង ២០២៤ ហើយថវិកាភាគច្រើននឹងផ្ដល់ទៅគម្រោងថាមពលស្អាត និងការកែលម្អផលិតភាព ខណៈក្រុមហ៊ុនក៏មានគម្រោងកាត់បន្ថយចំណាយប្រតិបត្តិការរបស់ខ្លួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ ថៃ ឲ្យបាងកក និងភូកេត ប្រុងប្រយ័ត្ន ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កសីតុណ្ហភាពចុះត្រជាក់បំផុត
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


