ព័ត៌មានជាតិ
មកដល់ម៉ោងនេះ ហាងអាជីវកម្មណាខ្លះបានបិទទ្វារ ក្រោយផ្ទុះកូវីដ ១៩?
អាជ្ញាធរបានចុះផ្អាកទីតាំងអាជីវកម្មជាច្រើន ក្រោយមានករណីឆ្លងកូវីដ ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារ សាលារៀន វត្តអារាម ធនាគារ ហាងលក់ទំនិញ ហាងលក់ប័រហ្គឺ ហាងកាត់សក់ ឱសថស្ថាន បានរងផលប៉ះពាល់។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ផ្សារទំនើបអ៊ីអន១ ត្រូវបានបិទជាបណ្ដោះអាសន្នរយៈពេលខ្លី ក្រោយរកឃើញវិជ្ជមានមេរោគកូវីដ-១៩ លើស្ត្រីម្នាក់ ដែលចូលទៅហូបអាហារ និងទិញទំនិញ។ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ ផ្សារទំនើបរបស់ជប៉ុននេះ ក្រោយមក បានប្រកាសឲ្យបើកឡើងវិញក្រោយពិនិត្យសំណាកមនុស្ស ៣ ២០១ នាក់ អវិជ្ជមាន COVID-19។

សណ្ឋាគារភ្នំពេញ នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បានបិទរយៈពេល២ថ្ងៃ ក្រោយពេលស្រាវជ្រាវរកឃើញថា អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងងូតទឹក នៅទីនោះ។

ក្រសួងមហាផ្ទៃ ត្រូវបានផ្អាកចេញ-ចូល បំពេញការងារជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី។

ហាង Pedro នៅលើផ្លូវព្រះសីហនុ បានបិទទ្វារ ក្រោយបុរសអាយុ២២ឆ្នាំម្នាក់ ជាបុគ្គលិកឆ្លងកូវីដ១៩ ដោយសារបានប៉ះពាល់ស្រ្តីម្នាក់ដែលមានឆ្លងកូវីដ បានចូលទៅហាងនោះ។
នៅហាង Zendo ក៏បានបិទទ្វារដែរមកដល់ថ្ងៃនេះ។ ភ្ញៀវ ០៦ នាក់បានតេស្តឆ្លងកូវីដ ១៩ ហើយក្រសួងសុខាភិបាលណែនាំឲ្យអ្នកប៉ះពាល់ត្រូវធ្វើចត្តាឡីស័ក និងទៅពិនិត្យសំណាកជាបន្ទាន់។

អគារកាណាឌីយ៉ានៅផ្លូវភ្លោះវត្តភ្នំ និងធនាគារកាថេយូណៃធីតនៅផ្លូវសម្តេចប៉ាន ត្រូវបានរដ្ឋាភិបាលបញ្ជាឲ្យបិទបណ្តោះអាសន្ន និងយកបុគ្គលិកទាំងអស់ទៅធ្វើតេស្តសំណាក ក្រោយមានបុគ្គលិកឆ្លងកូវីដ ១៩។ មកដល់ពេលនេះ មានតែធនាគារកាណាឌីយ៉ា បានបើកដំណើរការឡើងវិញ។ ចំណែកធនាគារកាថៃ យូណាធីតនៅផ្លូវសម្តេចប៉ាន នៅមិនទាន់ដំណើរការឡើងវិញនៅឡើយទេ។
នៅហាងប័រហ្គឺ Cars’ JR burguger សាខាងទួលទំពូង អាជ្ញាធរសុខាភិបាលចុះផ្អាកអាជីវកម្ម ក្រោយមានបុគ្គលិកម្នាក់ដែលមានទំនាក់ទំនងជាមួយបុគ្គលិកម្នាក់នៅ Pedro ឆ្លងកូវីដ ១៩ ។
នៅខេត្តមណ្ឌលគិរី រីសតមួយឈ្មោះរីលែក្ស ហ៉ីល និងផ្ទះសំណាក់ចម្ប៉ា ពេជ្រ នៅទីរួមស្រុកឈ្នួលខេត្តក្រចេះ ក៏ត្រូវអាជ្ញាធរចុះទៅបិទបណ្តោះអាសន្ន បន្ទាប់មានភ្ញៀវម្នាក់មានកូវីដ ១៩ បានចូលទៅស្នាក់នៅនិងកម្សាន្តនៅទីនោះ។
នៅខេត្តកណ្តាល អាជ្ញាធរខេត្តបានចុះទៅបិទផ្សារបឹងខ្យាង និងវត្តវិហារត្រាញ់ ក្នុងស្រុកកណ្តាលស្ទឹង ក្រោយស្ត្រីឈ្មោះ អៀម ធីតាមានឆ្លងកូវីដ១៩ បានទៅលេងម្តាយឪពុកម្តាយនិងប៉ះពាល់មនុស្សជាច្រើន។ អាជ្ញាធរបានស្វែងរកមានអ្នកជាបពាក់ព័ន្ធបានកើនឡើងដល់៥៧នាក់។

ចំណែកហាងលក់ថ្នាំពេទ្យដ៏ធំមួយក្បែរផ្សារអូឡាំពិក ឈ្មោះច័ន្ទពេញវង់ ក៏ត្រូវអាជ្ញាធរចុះបិទបណ្តោះអាសន្ន ក្រោយសង្ស័យមានភ្ញៀវឆ្លងកូវីដបានចូលទៅទិញថ្នាំនៅទីនោះ។ ចំណែកហាងកាត់សក់មួយកន្លែង នៅក្រោយវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក៏បានផ្អាកដែរដោយសារមានអ្នកឆ្លងកូវីដពាក់ព័ន្ធ បានចូលទៅកាត់សក់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់