Connect with us

សេដ្ឋកិច្ច

ធនាគារ ស្ថាបនា ភ្ជាប់បណ្តាញអាជីវកម្ម Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លង​ប្រទេស សម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យម

បានផុស

នៅ

នៅថ្ងៃនេះ ធនាគារ ស្ថាបនា បានឈានដល់សមិទ្ធផលថ្មីមួយទៀត ក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខ ដែលផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Visa B2B Connect ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ជូន​ដល់​អតិថិជន​ចាស់ និង​ថ្មី ទាំងអស់​របស់​ធនាគា​រ​។ ដំណោះស្រាយ​ទូទាត់​អាជីវកម្ម​ឆ្លង​ប្រទេស ដែលមាន​ភាពបត់បែន នឹង​គ្របដណ្តប់​ជាង ១០៤ ប្រទេស និង​តំបន់ ព្រមទាំង​ទូទាត់​បាន​ជាង ១០០ រូបិយប័ណ្ណ​ជុំវិញ​ពិភពលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហ្វុ​ង កៃ ជីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ស្ថាបនា បាន​មានប្រសាសន៍ថា​៖ “«​ចំណុច​សំខាន់​នៃ​អាជីវកម្ម​របស់​យើង គឺ​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​ក្នុងការ​ផ្តល់ជូន​អតិថិជន នូវ​បទពិសោធន៍​ល្អឥតខ្ចោះ និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ ការធ្វើ​ប្រតិបត្តិ​ការបង់ប្រាក់ និង​ទទួល​ប្រាក់​រហ័ស ហើយ​មាន​សុវត្ថិភាព គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​អាជីវកម្ម​គ្រប់​ទំហំ ជាពិសេស​នៅក្នុង​បរិយាកាស​ធុរកិច្ច​ក្នុង​តំបន់ និង​សកល ដែល​កំពុងមាន​ការផ្លាស់​ប្តូរ​មិន​ឈប់ឈរ​នាពេល​បច្ចុប្បន្ន​នេះ​។ Visa B2B Connect នឹង​ជួយ​ដល់​ប្រតិបត្តិការ​ផ្នែក​ធុរកិច្ច​របស់​ម្ចាស់​អាជីវកម្ម​ដែលជា​អតិថិជន​របស់​ធនាគា​រ ស្ថាបនា​ទាំងអស់ ឲ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​ភាពងាយស្រួល​នៃ​ការទូទាត់​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​យ៉ាង​រហ័ស និង​សុវត្ថិភាព តាមរយៈ​បណ្តាញ​សាខា​ដ៏​ច្រើន​របស់​យើង​»​។​

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “«​ការធ្វើ​អាជីវកម្ម​នាពេល​បច្ចុប្បន្ន​ត្រូវការ​សមត្ថភាព​ទូទាត់​ដែលមាន​តម្លាភាព រហ័ស និង​ងាយស្រួល​គ្រប់គ្រង​»​។ អ្នកស្រី​បន្តថា​៖ «​សេវាកម្ម Visa B2B Connect នឹង​ផ្តល់​សិទ្ធិអំណាច​ដល់​អតិថិជន​របស់​ធនាគារ​ស្ថាបនា​ក្នុងការ​បោះជំហាន​ចូលទៅ​កាន់​សេដ្ឋកិច្ចពិភពលោក​ជាមួយនឹង​ការទូទាត់​អន្តរជាតិ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ការចំណាយ​ទាប​ជាង​មុន​»​។​

​សេវាកម្ម Visa B2B Connect ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ទាំង​អា​ជី​កម្ម​ក្នុង និងក្រៅប្រទេស​។ ម្ចាស់​ធុរកិច្ច​នៅ​កម្ពុជា កំពុងតែ​រីករាយ​ជាមួយនឹង​ការទូទាត់​ដែល​រលូន មាន​ប្រសិទ្ធភាព ហើយ​យើង​អាច​ព្យាករណ៍​ពី​គោលដៅ​ពេញនិយម​សម្រាប់​ការទូទាត់ រួមមាន ប្រទេស​ថៃ សិង្ហ​បុរី ហុងកុង អឺរ៉ុប ចិន ជប៉ុន សហរដ្ឋអាមេរិក និង​បង់​ក្លា​ដែ​ស​។ Visa B2B Connect ផ្តល់នូវ​ការតភ្ជាប់​តែមួយគត់​ទៅកាន់​ពិភពលោក អនុញ្ញាត​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​ផ្ទេរប្រាក់​ដោយផ្ទាល់​ទៅ​គណនី​អ្នកទទួល​។ កត្តា​នេះ​ដកចេញ​នូវ​ធនាគារ​អន្តរការី ដោយ​កាត់បន្ថយ​ពេលវេលា និង​ការចំណាយ​ផ្សេងៗ​សម្រាប់​ប្រតិបត្តិការ​នីមួយៗ​។ ក្នុងពេល​ជាមួយគ្នានេះ វា​ផ្តល់​របាយការណ៍​អាជីវកម្ម​ដែល​អាច​ត្រួតពិនិត្យ​ដោយផ្ទាល់ នូវ​តម្លៃ​សេវា អត្រា​ប្តូរប្រាក់ និង​ពេលវេលា​ដែល​ប្រា​ក់បាន​ទៅដល់​អ្នកទទួល​។

Visa B2B Connect បំពាក់​នូវ​ស្រទាប់​សុវត្ថិភាព​ជាច្រើន ដោយ​ប្រតិបត្តិការ​នីមួយៗ​ត្រូវបាន​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​។ លើសពីនេះ សម្រាប់​ទិន្នន័យ និង​ព័ត៌មាន​លម្អិត​របស់​ស្ថាប័ន ត្រូវបាន​ការពារ​ដោយ​បច្ចេកវិទ្យា​បំប្លែង​ព័ត៌មាន​ទៅជា​និមិត្តសញ្ញា (tokenization technology) របស់ Visa ដែល​អាច​ការពារ​ម្ចាស់​អាជីវ​កម្មបាន ក្នុងករណី​មាន​ការចូល​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវា​កម្មនេះ សូម​អញ្ជើញ​ទៅកាន់​សាខា​របស់​ធនាគារ ស្ថាបនា ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ ទូរស័ព្ទ​ទៅ​ផ្នែក​បម្រើ​សេវាកម្ម​អតិថិជន​របស់​យើង​តាមរយៈ​លេខ ០២៣ ៩៩៩ ០១០ ឬ ០៨១ ៩៩៩ ០១០​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល និង សេវាកម្ម​របស់​ធនាគា​រ ស្ថាបនា សូម​ចូលទៅ​កាន់​គេហទំព័រ www.sathapana.com.kh​។​

អំពី​ធនាគារ ស្ថាបនា​

​ធនាគារ ស្ថាបនា ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា ​ដែលមាន​ទ្រព្យសកម្ម​សរុប​លើស ២.៤៤ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​បុគ្គលិក​ច្រើនជាង ៤០០០ ​នាក់​។ ធនាគារ​មាន​បណ្តាញ​សាខា​ច្រើនជាង ១៧០​ទីតាំង សេវា​ស្ថាបនា​ព្រី​មារ​ណ៍ ៣​ទីតាំង និង​អេ​ធី​អឹម​ជាង ២៥០​ កន្លែង​ទូទាំងប្រទេស​ដែលមាន​សមត្ថភាព​ពេញលេញ​ដូចជា​ដាក់​ប្រាក់ ដក​ប្រាក់ និង​ធ្វើការ​ទូទាត់​ប្រាក់​។ ធនាគារ ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​ធនាគារ​ពេញលេញ រួមមាន សេវា​ឥណទាន សេវា​បញ្ញើ iBanking ប្រព័ន្ធ​ធនាគារ​តាម​ទូរស័ព្ទដៃ ប័ណ្ណ​ឥណ​ពន្ធ​និង​ឥណទាន សេវា​ផ្ទេរប្រាក់​ក្នុង និង​ក្រៅប្រទេស Western Union ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវា​ផ្សេងៗ​ទៀត​ជាច្រើន​។ លើសពីនេះ ធនាគារ​មានការ​ផ្តល់​សេវាកម្ម​ប្រមូល​ពន្ធ​គ្រប់​ប្រភេទ ការបង់​កម្រៃ​សេវាសាធារណៈ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការសហការ ជាមួយ​ក្រុមហ៊ុន​ផ្ទេរ និង​ទូទាត់​ប្រាក់​តាមរយៈ​ទូរស័ព្ទ​រួមមាន​ដូចជា វី​ង ផាយ​ផេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេរ​លុយ អ៊ី​-​ម៉ាន់​នី និង បាគង ដើម្បី​ផ្តល់នូវ​ភាពងាយស្រួល និង​ឆាប់រហ័ស​ដល់​អតិថិជន​របស់​យើង​។ អតិថិជន​អាចធ្វើ​ការស្នើរ​សុំ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ជាមួយ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ ខេ​ម​បូ​ឌា​ដែលជា​ដៃគូ​សហការ របស់​យើង​បាន​យ៉ាង​ងាយស្រួល​តាមរយៈ Sathapana Mobile​។​

អំពី​ក្រុមហ៊ុន Visa Inc.

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​រវាង​អ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជា​រៀងរាល់ឆ្នាំ​។ បេសកកម្ម​របស់​យើង​ គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី ងាយស្រួល អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ អាជីវករ និង​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ យើង​ជឿជាក់ថា​សេដ្ឋកិច្ច​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់រូប នៅ​គ្រប់​តំបន់ នឹង​ជួយ​ដល់​ការអភិវឌ្ឍ​នៅ​គ្រប់​ទីកន្លែង ហើយ​យើង​មើលឃើញថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ចរន្ត​សាច់ប្រាក់​។ ស្វែងយល់​បន្ថែម​តាមរយៈ Visa.com ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម