ព័ត៌មានជាតិ
កម្ពុជា-ជប៉ុនដាក់ឱ្យដំណើការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត

ប្រទេសកម្ពុជាតាមរយៈធនាគារជាតិនៃកម្ពុជា (NBC) និង ប្រទេសជប៉ុនបានដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ ក្នុងការសម្រួលដល់ការទូទាត់សម្រាប់ភ្ញៀវទេចរ ធុរជនិងវិនិយោគិនរវាងប្រទេសទាំងពីរ។
ការដាក់ឱ្យដំណើការជាផ្លូវការនេះធ្វើឡើងដោយមានការអញ្ជើញជាអធិបតីភាពដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

បើយោងតាម NBC ការដាក់ឱ្យដំណើរការនេះ នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជា ទទួលបាននូវបទពិសោធន៍នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព ងាយស្រួល និងឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីសេ្កនទូទាត់ថ្លៃទំនិញនិងសេវាជាមួយ JPQR របស់ពាណិជ្ជករនៅប្រទេសជប៉ុន។
«គម្រោងនេះឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការឆ្លងដែន ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក»។ នេះបើតាម NBC។
លោកស្រីបណ្ឌិត ជា សិរី បានសរសេរនៅលើបណ្តាញផ្លូវការណ៍របស់ខ្លួនថា ការដាក់ឱ្យដំណើការនេះគឺជាពេលវេលាដ៏រំភើបមួយសម្រាប់ការទូទាត់ប្រាក់ KHQR របស់កម្ពុជាជាលើកដំបូងដើម្បីភ្ជាប់ជាមួយនឹងប្រព័ន្ធ QR របស់ប្រទេសជប៉ុន JPQR សម្រាប់ប្រតិបត្តិការឆ្លងព្រំដែន។

លោកស្រីបណ្ឌិតថា៖«ដំណាក់កាលទី ១ នេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី Bakong, Acleda និង Sathapana app ស្កេន JPQR នៅប្រទេសជប៉ុន។ ដំណាក់កាលទី ២ សម្រាប់ JPQR ដើម្បីស្កេន KHQR នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ នេះគឺជាការសហការគ្នាមិនមែនត្រឹមតែជាជោគជ័យនៃការភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យានៃប្រព័ន្ធទូទាត់រវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាបម្រើជាស្ពានភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនរបស់យើង។ វាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះបច្ចេកវិទ្យាប្រើប្រាស់សម្រាប់កំណើនប្រកបដោយនិរន្តរភាព និងរួមបញ្ចូល និងដើម្បីធានាថាប្រជាជនកម្ពុជាត្រូវបានបំពាក់យ៉ាងពេញលេញក្នុងការចូលរួមក្នុងសេដ្ឋកិច្ចឌីជីថលសកល»។
«យើងរួមគ្នាបង្កើតអនាគតមួយដែលឧបសគ្គនានានឹងត្រូវបានកាត់បន្ថយ ឱកាសត្រូវបានពង្រីក ហើយភាពរុងរឿងគឺគ្មានព្រំដែននោះទេ»។ នេះបើតាមលោកស្រីបណ្ឌិត ជា សិរី ។

យោងតាម NBC ការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងយ៉ាងឆាប់រហ័ស ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០មក ដែលក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់សរុបមានចំនួន ៦០៧,៥លានប្រតិបត្តិការ ដោយក្នុងនោះទំហំទឹកប្រាក់នៃប្រតិបត្តិការជាលុយរៀលមានចំនួន ១៨៣,៣ទ្រីលានរៀល និងជាដុល្លារអាមេរិកមានចំនួន ១០៤,៨ប៊ីលានដុល្លារ ហើយមានចំនួនគណនីប្រើប្រាស់ចំនួន ៣០លានគណនី ដែលអាចទូទាត់បានជាមួយនឹងពាណិជ្ជករក្នុងស្រុកចំនួន ៤,៥លានកន្លែង និងក្រៅស្រុកច្រើនជាង ២៤០លានកន្លែង ដូចជានៅប្រទេសថៃ វៀតណាម ឡាវ ម៉ាឡេស៊ី និងចិន និងអនុញ្ញាតឱ្យ ភ្ញៀវទេសចរពីប្រទេសទាំងនោះអាចមកទូទាត់នៅតាម KHQR នៅកម្ពុជាបានយ៉ាងងាយស្រួល៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១៥ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


