សេដ្ឋកិច្ច
លោកបណ្ឌិត អ៉ិន ចាន់នី៖ គិតត្រឹមបំណាច់ខែមីនា មានអតិថិជនជាង ២ លាន ៣ សែននាក់ ប្រើប្រាស់ប្រព័ន្ធឌីជីថល
លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍ថា គិតត្រឹមបំណាច់ខែមីនាឆ្នាំ២០២២កន្លងទៅនេះមានអតិថិជនរបស់ធនាគារអេស៊ីលីដាប្រមាណជាង២លាន៣សែននាក់ហើយបានប្រើប្រាស់ប្រពន្ធឌីជីថលក្នុងការធ្វើប្រតិបត្តិការផ្សេងៗ។

ថ្លែងក្នុងកិច្ចប្រជុំលើកទី២នាយក នាយិកាសាខាធនាគារអេស៊ីលីដាភីអិលស៊ី«ការលក់ចម្រុះកាន់តែឆ្លាតវៃគ្រប់សេវាហិរញ្ញាវត្ថុក្នុងយុគ្គសម័យឌីជីថល»កាលពីថ្ងៃទី២៩មេសានៅខេត្តព្រះសីហនុ លោកបណ្ឌិត បានបន្តថានៅឆ្នាំ២០២២នេះយើងជំរុញឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលឱ្យបានដល់៩៧ភាគរយក្នុងចំណោមអតិថិជនដែលមានគណនីក្នុងធនាគារជាង៣លាននាក់ក្នុងនោះទុក៣ភាគរយសម្រាប់ធ្វើប្រតិបត្តិការនៅតាមបញ្ជរក្នុងការដកសាច់ប្រាក់ធំៗដែលត្រូវការប្រើប្រាស់បញ្ជរជាចាំបាច់។
លោកបណ្ឌិតបានបន្តទៀតថាគិតត្រឹមដំណាច់ខែមីនាឆ្នាំ២០២២កន្លងទៅនេះ មានអតិថិជនដែលបានចុះបញ្ជីប្រើប្រាស់ប្រព័ន្ធឌីជីថលប្រមាណជាង២លាន៣សែននាក់ហើយមានពេលខ្លះនិងថ្ងៃខ្លះបានចូលប្រើ ជាង១លាននាក់រាល់ថ្ងៃដូចជាការដកលុយប្រចាំថ្ងៃជាដើម។
លោកបណ្ឌិតបានកត់សម្គាល់ថាកំណើននៃការប្រើប្រាស់ឌីជីថលនេះគឺចាប់តាំងពីកម្ពុជាមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ដោយសារពួកគាត់មានការភ័យខ្លាចនិងព្រួយបារម្ភពីបញ្ហាសុខភាពធ្វើឱ្យពួកគាត់មិនហ៊ានធ្វើដំណើរមកកាន់បញ្ជរជួបជុំមនុស្សច្រើនខ្លាចឆ្លងជំងឺកូវីដ១៩ពិសេសកាលពីខែមេសាឆ្នាំ២០២១មានការបិទខ្ទប់ធ្វើឱ្យគាត់ប្រើប្រាស់ប្រព័ន្ធឌីជីថលច្រើនដូចជាការទិញឬកុម្មង់ទំនិញផ្សេងៗនិងការទូទាត់តាមអនឡាញហើយឥឡូវនេះក្លាយជាទំលាប់ទៅហើយបើឱ្យគាត់មកបញ្ជរក៏មិនមកដែរដោយសារគាត់ប្រើតាមឌីជីថលងាយស្រួលជាង។

លោកបណ្ឌិត បានបញ្ជាក់ថាយ៉ាងណាក៏ដោយលោកចង់ឱ្យអតិថិជនប្រមាណជាង៣លាននាក់ដែលមានគណនីធនាគារប្រើប្រាស់ប្រព័ន្ធឌីជីថលនេះឱ្យបាន១០០ភាគរយតែម្តង។ព្រោះថាការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែច្រើនវានឹងធ្វើឱ្យយើងមិនចាំបាច់ត្រូវការមានធនធានមនុស្សច្រើនទេពោលគឺយើងប្រើធនធានមនុស្សដដែលតែធ្វើការច្រើនមុខឬលក់ចម្រុះ។
លោកបណ្ឌិត អ៉ិន ចាន់នី បានពន្យល់ថាកន្លងមកបុគ្គលិកធ្វើការទៅតាមឯកទេសរៀងៗខ្លួនដូចជាអ្នកទីផ្សារគឺដឹងតែលក់តែមួយមុខ ផ្នែកឥណទានធ្វើការឥណទាននិងរដ្ឋបាលធ្វើការរដ្ឋបាល។
លោកបណ្ឌិត បានឱ្យដឹងទៀតថា« ឥឡូវនេះយើងចង់ឱ្យមានការលក់បែបចម្រុះ។មានន័យថាគ្រប់មុខតំណែងនិងតួនាទីទាំងអស់ត្រូវចូលរួមលក់ទូទៅដើម្បីបម្រើជូនដល់អតិថិជនគ្រប់ពេលវេលាទាំងអស់មិនថាពេលធ្វើការ ពេលសម្រាកក្រៅម៉ោង នៅពេលលំហែកាយ គ្រប់ម៉ោងនិងគ្រប់ទីកន្លែងទាំងក្នុងការិយាល័យនិងក្រៅការិយាល័យ»។

លោកបណ្ឌិត បានបន្ថែមទៀតថាការលក់ចម្រុះនេះនឹងជួយធ្វើឱ្យការលក់កើនឡើងហើយក៏នឹងជួយក្នុងការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ដោយសារសង្គ្រាមអ៊ុយក្រែនដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកក្នុងនោះក៏ប៉ះពាល់ដល់វិស័យធនាគារផងដែរ៕

-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


