Connect with us

សេដ្ឋកិច្ច

លោក បណ្ឌិត គីសេរីវឌ្ឍន៍៖ ៣ចំណុចជំរុញ​កំណើនសេដ្ឋកិច្ចមានសន្ទុះកើនឡើងលឿន

បានផុស

នៅ

សេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងវិញជាបណ្តើរៗ ក្រោយរាជរដ្ឋាភិបាល ទប់ស្កាត់វិបត្តិកូវីដ-១៩ ទទួលបានជោគជ័យ និងបើកទូលាយសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិ។ រដ្ឋាភិបាល ក៏កំពុងដាក់ចេញនូវយុទ្ធសាស្រ្តនានា ដើម្បីពន្លឿនវិស័យសេដ្ឋកិច្ចឱ្យរីកចម្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការរួមចំណែកផ្តល់មតិលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច​ នៅរាជ​បណ្ឌិត្យសភាកម្ពុជា​ បានលើកឡើងបីចំណុច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះកើនឡើងលឿន។ ចំណុចទី១ លោកថា ត្រូវរៀបចំប្រព័ន្ធអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ លោកបណ្ឌិតពន្យល់ថា អ្នកនិយោគចូលមក​ គឺខ្លាចច្បាប់ចរាចរណ៍មិនត្រូវបានអនុវត្ត។ «យើងមើលឃើញតែការបើកបរក្នុងប្រទេសអ្នកវិនិយោគខ្លាចបាត់ហើយ ដូច្នេះត្រូវរៀបចំប្រព័ន្ធគោរពច្បាប់ឱ្យបានល្អ»។

ចំណុចទី២ គឺការបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ គឺសំខាន់ណាស់ ព្រោះកម្មករយើង គ្មានវិជ្ជាជីវៈ គ្មានជំនាញ ត្រូវតែផ្តល់ជំនាញឱ្យពួកគេ។ ធ្វើយ៉ាងម៉េចទើបឱ្យពួកគេទៅបណ្តុះបណ្តាលបាន? លោកថា ត្រូវតែឱ្យប្រាក់ខែខុសគ្នាទៅតាមកម្រិតសញ្ញាបត្រ ធ្វើដូច្នេះទើបមនុស្សទៅទទួលយកការបណ្តុះបណ្តាល។

ចំណែកចំណុចទី៣ ផលិតកម្មនៅក្នុងស្រុក។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ដូច្នេះថា «មិនមែនពុះឡូតិ៍លក់ មិនមែនធ្វើអចលនទ្រព្យទិញដីលក់ដីក្លាយជាអ្នកមានទេ។ លក់ដីពេលនឹងចាយ ចាយអស់លក់ដីមួយដុំទៀត ស្មើនឹងលក់ទ្រព្យសម្បត្តិចាយ ដូច្នេះជំរុញវិស័យសេដ្ឋកិច្ចមិនមែនវិស័យអចលនទ្រព្យទេ ជំរុញវិស័យសេដ្ឋកិច្ច គឺវិស័យផលិតកម្ម អ្នកត្រូវតែផលិតនៅក្នុងស្រុក ដែលអាចជួយឱ្យសេដ្ឋកិច្ចយើងមានសន្ទុះលឿន និងរឹងមាំ។ វិស័យអចលនទ្រព្យ គឺជាវិស័យផុយស្រួយ នៅពេលថ្ងៃណាជាប់គាំង មនុស្សនឹងអត់បាយហូប សេដ្ឋកិច្ចមិនដើរ អត់ចំណូល ដូច្នេះមិនអាចពឹងលើវិស័យអចលនទ្រព្យជំរុញវិស័យសេដ្ឋកិច្ចបានទេ»។

យោងតាមការវាយតម្លៃជាបឋមរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានឱ្យដឹងថា សេដ្ឋកិច្ច កម្ពុជា នៅក្នុងឆ្នាំនេះអាចនឹងសម្រេចបានក្នុងរង្វង់៥,១% និងនៅឆ្នាំ២០២៣នឹងកើនឡើងដល់៦.២%។

ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប ក៏បានត្រៀមកញ្ចប់ហិរញ្ញប្បទានប្រមាណ ១៤៣២,៦៣ លានអឺរ៉ូ ដោយផ្តោតសំខាន់លើការពង្រឹងការស្តារសង្គម-សេដ្ឋកិច្ច ព្រមទាំងបញ្ហាអន្តរវិស័យរួមមានសិទ្ធិមនុស្ស, សមភាពយេនឌ័រ, ភាពអង់អាចរបស់ស្ត្រី និងយុវជន, ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ នាទីutes មុន

រង្វាន់កាន់តែធំអស្ចារ្យពី Smart!​ បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD

ព័ត៌មានជាតិ៦ នាទីutes មុន

មន្ត្រីជំនាញព្រួយបារម្ភ មាន់ទាងាប់ប្រមាណជាង ១៥០ ក្បាល នៅក្រុងក្រចេះ ជាជំងឺផ្ដាសាយបក្សី

ព័ត៌មានជាតិ៧ នាទីutes មុន

សប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសទីម័រ នឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង

ជីវិតកម្សាន្ដ៨ នាទីutes មុន

IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុល ផ្លូវបេតុងអារមេប្រវែង ៤៦៩ម ទទឹង ៥ម កម្រាស់ ០,១៥ម នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ

Sokha Hotels

ព័ត៌មានពេញនិយម