សេដ្ឋកិច្ច
កម្ពុជា ជំរុញឥណ្ឌាពន្លឿនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ
កម្ពុជា បានជំរុញភាគីឥណ្ឌាពន្លឿនចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ចប់នូវសន្ធិសញ្ញាវិនិយោគទ្វេភាគីឱ្យបានឆាប់។

ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមរយៈ Video conference រវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២២។
សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ថ្វីត្បិតមានការធ្លាក់ចុះនៅសម័យកូវីដ-១៩ក្តី ប៉ុន្តែនៅឆ្នាំ ២០២១ មានការកើនឡើងប្រមាណ ៣០០លានដុល្លារ។ ដោយឡែក ៤ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ១៣៩លានដុល្លារហើយ។ ទំហំនេះ បានកើនរហូតដល់៥៩,៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២១។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសសំខាន់ៗរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ជាការឆ្លើយតប នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី រីករាយដែលឥណ្ឌាអាចជួយកម្ពុជាបាន ជាពិសេសទៅលើការផ្តល់វ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គិតមកត្រឹមឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ហើយកូរ៉េខាងត្បូងត្រៀមនិងដាក់ប្រកាសក្នុងពេលឆាប់ៗនេះផងដែរ ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


