Connect with us

សេដ្ឋកិច្ច

កម្ពុជា ទទួលបានហិរញ្ញប្បទាន ១៦៩លាន​ដុល្លារ ពីធនាគារពិភពលោក ទ្រទ្រង់​សុវត្ថិភាពផ្លូវ​ និងភាពធន់អាកាសធាតុ

បានផុស

នៅ

ធនាគារពិភពលោក បានអនុម័តលើជំនួយមានទឹកប្រាក់ចំនួន ១៦៩លានដុល្លារអាមេរិក ជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យ គ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើន​ភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ និងសម្រាប់លើកកម្ពស់ សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារពិភពលោក បានបញ្ជាក់ថា គម្រោងនេះ ជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។

ធនាគារពិភពលោក គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនចំនួនប្រហែល៥.៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ។ មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់​គ្រងហានិភ័យគ្រោះធម្មជាតិ, ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការ​ក្រោយមានគ្រោះធម្មជាតិ។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim)  បានលើកឡើងថា «ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះ នឹងជួយធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឲ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះ ពីហេតុការណ៍គ្រោះធម្មជាតិ ដែលគ្មានអ្នកណាអាចដឹងមុន»។

បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានានៅលើបណ្តាញផ្លូវអាចធ្វើឲ្យជីវភាពគ្រួសារជនបទជួបការលំបាក និងបង្ក​ឧបសគ្គដល់លទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ។ កម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះណាស់ ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមក​ពីការប្រែប្រួល​អាកាសធាតុ ក្នុងនោះមានជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក៏ងាយរងគ្រោះខ្លាំងណាស់ដែរ ពីហានិភ័យនៃគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។

ការខូចខាតយ៉ាងដំណំដោយសារទឹកជំនន់ក្នុងឆ្នាំ២០២០ បានគូសបញ្ជាក់ច្បាស់អំពីសេចក្តីត្រូវការរបស់​កម្ពុជាឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ និងស្ថានភាពងាយ​រងគ្រោះរបស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗ។

គម្រោងនេះ នឹងត្រូវបានអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានដើរតួសកម្មនៅក្នុងការបង្កើនភាពធន់​ក្នុងការសាងសង់ និងរបស់ស្តង់ដាថែទាំផ្លូវ។ គម្រោងនេះ នឹងបន្តធ្វើពីដំណាក់កាលទី១ នៃគម្រោងគ្រប់​គ្រងហានិភ័យគ្រោះធម្មជាតិអាស៊ីអាគ្នេយ៍ នៅកម្ពុជា ដោយផ្តោតសំខាន់លើការពង្រីកបណ្តាញតភ្ជាប់ផ្លូវជនបទ ដែលធន់នឹងកត្តាអាកាសធាតុ និងលើការពង្រឹកការរៀបចំផែនការ ហិរញ្ញវត្ថុរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ទ្រទ្រង់ភាពធន់នឹងគ្រោះធម្មជាតិ។

ធនាគារពិភពលោក បានបន្តថា ការធានាឲ្យបាននូវភាពធន់របស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាអាទិភាពមួយ​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍជនបទកម្ពុជា និងផែនការសកម្មភាពឆ្នាំ២០១៩-២០២៣ ដែលបានកំណត់ថា ការបង្កើនគុណភាព និងភាពធន់របស់បណ្តាញផ្លូវជនបទ ជាកម្មវិធីមួយក្នុងចំណោម​កម្មវិធីអាទិភាពទាំងបួនរបស់ខ្លួន។

ថវិកានេះ គឺជាឥណទានពីសមាគមអភិវឌ្ឍន៍អន្តរជាតិនៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន ៤៥ម៉ឺនដុល្លារអាមេរិកទៀត ពីកម្មវិធីរួមគ្នារវាងប្រទេសជប៉ុន និងធនាគារពិភពលោក សម្រាប់បញ្ជ្រាបការគ្រប់​គ្រងហានិភ័យគ្រោះធម្មជាតិនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ (Japan-Bank Program for Mainstreaming DRM in Developing Countries) ដែលកម្មវិធីនេះ ទទួលថវិកាពីរដ្ឋាភិបាលជប៉ុន និងគ្រប់គ្រងដោយ​មូលនិធិសាកលសម្រាប់កាត់បន្ថយ និងស្តារឡើងវិញ ពីគ្រោះធម្មជាតិ។ កម្ពុជានឹងរួមចំណែកថវិកាបដិភាគចំនួន ២លានដុល្លារអាមេរិក ទៅក្នុងកញ្ចប់ហិរញ្ញប្បទានថ្មីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៧ នាទី មុន

អ្នកការទូតកំពូលរបស់ចិន នឹងពិភាក្សារឿងកោះតៃវ៉ាន់ជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

បេក្ខជនជិត ២ពាន់នាក់ នឹងត្រូវចូលរួមប្រឡងជ្រើសរើសគ្រូអប់រំកាយ និងកីឡា ខណៈជ្រើសរើសតែ ១០០នាក់ប៉ុណ្ណោះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក លី ធុជ ចូលប្រជុំនៅស្វីស ដើម្បីសម្រេចគោលដៅអាទិភាព ពេលកម្ពុជារៀបចំកិច្ចប្រជុំស្ដីពីពិភពលោកគ្មានមីន

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​សេដ្ឋកិច្ច​ជប៉ុន​រង​ផល​ប៉ះពាល់ខ្លាំង ចាប់តាំងពីគ្រោះ​រញ្ជួយ​ដីថ្ងៃឆ្លងឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម