សេដ្ឋកិច្ច
អាល្លឺម៉ង់ សន្យាជួយកម្ពុជាលើគម្រោងថាមពលអគ្គិសនីជនបទលើកទី២ ទំហំថវិកាជាង ៣០លានដុល្លារ
អាល្លឺម៉ង់ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបតិ្តការជាមួយកម្ពុជា ដោយសន្យាផ្តល់ឥណទាន សម្បទានជាថ្មីចំនួន ៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពលផ្គត់ផ្គង់អគ្គិសនីជនបទ លើកទី២។ ចំពោះកិច្ចព្រមព្រៀងឥណទានសម្បទាននេះ នឹងចុះហេត្ថលេខា ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KFW) នៅពេលក្រោយ បន្ទាប់ពីសិក្សាលម្អិតត្រូវបានធ្វើរួចរាល់។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងជំនួបលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងលោក Christian Berger ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញភាពរបស់អាល្លឺម៉ង់ ដែលត្រូវជិតចប់អាណត្តិនៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃអង្គារ ដើមសប្តាហ៍ កន្លងទៅ។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណអាល្លឺម៉ង់ និងបានលើកឡើងថា រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានបើកច្រកប្រភពហិរញ្ញប្បទានថ្មីសម្រាប់កម្ពុជា គឺជាការផ្តល់ឥណទានតាមរយៈធនាគារអភិវឌ្ឍអាល្លឺម៉ង់។
អាល្លឺម៉ង់ ក៏ធ្លាប់បានផ្តល់ឥណទានសម្បទានប្រមាណ ៣០លានអឺរ៉ូម្តងរួចមក ហើយតាមរយៈធនាគារអភិវឌ្ឃន៍អាល្លឺម៉ង (KFW) សម្រាប់ប្រសិទ្ធភាពផ្គត់ផ្គង់អគ្គិសនីជនបទលើកទី១ នៅក្នុងឆ្នាំ ២០១៩ បន្ទាប់មកក្នុងឆ្នាំ ២០២០ ក៏បានផ្តល់ ៣០លានអឺរ៉ូដូចគ្នា សម្រាប់កម្មវិធីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំមកនេះ ដោយគិតចាប់ពីឆ្នាំ ១៩៩២ ដល់ដំណាច់ឆ្នាំ ២០២១ អាល្លឺម៉ង់ បានផ្តល់ហិរញប្បទានសហប្រតិបត្តិការដល់កម្ពុជា សរុបប្រមាណ ៧២០លានដុល្លារ ដោយក្នុងនោះ ហិរញប្បទានឥតសំណងប្រមាណ ៦៥០លានដុល្លារ និងឥណទានសម្បទានប្រមាណ ៧០លានដុល្លារ ៕ នាង រតនៈ

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


