Connect with us

សេដ្ឋកិច្ច

ចរន្តសាច់ប្រាក់ ២៤លានដុល្លាររាល់ខែ​ពីវិស័យឯកជន ជួយពលរដ្ឋជាង ១០ម៉ឺននាក់ ក្នុងខេត្តស្វាយរៀង

បានផុស

នៅ

បច្ចុប្បន្នរោចក្រសហគ្រាសចំនួន ២៥២ កន្លែង បាននិងកំពុងផ្តល់ការងារដល់ពលរដ្ឋក្នុងខេត្តស្វាយរៀងចំនួនជាង ១០ម៉ឺននាក់។ នេះបើតាមការបញ្ជាក់លោករបស់លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវេទិកាការងារស្ដីពី “ឱកាសការងារ និងកម្មសិក្សាការងារ” កាលពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យខេត្តស្វាយរៀង លោក រស់ ផារិទ្ធ បានលើកឡើងថា ខេត្តស្វាយរៀង បច្ចុប្បន្ននេះ​មានតំបន់សេដ្ឋកិច្ចចំនួន១២កន្លែង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន គ្រឹះស្ថានមីក្រូហិរញ្ញ នៅទូទាំងខេត្ត សរុប២៥២កន្លែង ដោយបង្កើតការងារដល់ប្រជាពលរដ្ឋជាង១០ម៉ឺននាក់ គិតជាមធ្យមប្រាក់​ចំណូលនៅក្នុងខេត្តទាំងមូលមានប្រមាណ ២៤លានដុល្លារក្នុង១ខែ ដែលអាចចូលរួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋបានល្អប្រសើរ។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា វិស័យ​ឯកជន បានជំរុញឱ្យខេត្តស្វាយរៀង ទទួលបានការអភិវឌ្ឍរីកចម្រើន ដោយសារតែប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ ពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានខិតខំកសាងមាតុភូមិកម្ពុជា ចេញពីគំនរផេះផង់ ក្រោយបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។

រាជរដ្ឋាភិបាល បានចាត់ទុកថា វិស័យឯកជន គឺជាក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ច។ តាមរយៈគោលដៅយុទ្ធសាស្ត្រនេះ តម្រូវឱ្យមានការចូលរួម និងសហការយ៉ាងពេញទំហឹងពីវិស័យរដ្ឋ និងឯកជន ជំរុញការអភិវឌ្ឍព័ត៌មានទីផ្សារការងារ​កម្ពុជា ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងប្រទេស និងក្រៅប្រទេស។​ នេះជាការបន្ថែមរបស់លោក រស់ ផារិទ្ធ។

សូមបញ្ជាក់ថា វេទិកាការងារ ឱកាសការងារ និងកម្មសិក្សាការងារនេះ មានតំណាង អង្គភាព ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ សហគ្រាស គ្រឹះស្ថាន ចូលរួមសរុបចំនួន ១០អង្គភាព ចូលរួមផ្សព្វផ្សាយពីឱកាសការងារ​ការចុះកម្មសិក្សាការងារ និងដំណឹងសិក្សា អាហាររូបករណ៍ និងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ វិនាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទស្សវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម១៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ២៧ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម