សេដ្ឋកិច្ច
អ្វីទៅជាទុនបម្រុងអន្តរជាតិ?
ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserve) គឺជាទ្រព្យសម្បតិ្តរបស់ប្រទេសមួយដែលទទួល ស្គាល់ជាលក្ខណៈអន្តរជាតិ និងគ្រប់គ្រងដោយអជ្ញាធររូបិយវត្ថុ ទុកប្រើប្រាស់ក្នុងករណីចាំបាច់ណាមួយ របស់ប្រទេសជាតិ។

មាស គឺជាទុនបម្រុងដ៏សំខាន់បំផុតសម្រាប់ប្រទេសនីមួយៗ។ ក្រៅពីមាស ទុនបម្រុងអន្តរជាតិ អាចមាន ទម្រង់រូបិយបណ្ណនានា ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund)ទទួលស្គាល់ ជាអន្តរជាតិដែលមានដូចជា ប្រាក់ដុល្លារអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនរបស់អង់គ្លេស ប្រាក់យ៉េនរបស់ ជប៉ុន និងប្រាក់យ័នរបស់ចិនជាដើម។
ក្នុងនោះដែរ ឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដូចជា ក្រដាសប្រាក់ មូលបត្របំណុល ប្រាក់បញ្ញើ វិក័យបត្ររតនាគារ និងមូលបត្ររដ្ឋាភិបាលផ្សេងទៀត ក៏ត្រូវចាត់ទុកជាទុនបម្រុងអន្តរជាតិដែរ។
តើទុនបម្រុងអន្តរជាតិ គេតម្កល់ទុកនៅទីណា?
ប្រទេសនីមួយៗ មិនអាចតម្កល់ទុនបម្រុងរបស់ខ្លួននៅធនាគារក្រៅប្រទេសទាំងអស់នោះទេ ហើយគ្រប់ ប្រទេសទាំងអស់មិនអាចតម្កល់ទុនបម្រុងរបស់ខ្លួននៅក្នុងប្រទេសជាមួយគ្នាតែមួយនោះឡើយ។ ការតម្កល់ទុនបម្រុង ដោយមួយផ្នែក គឺគេតម្កល់នៅធនាគារកណ្តាលក្នុងប្រទេសរបស់ខ្លួន ហើយមួយ ផ្នែកទៀត គេតម្កល់នៅធនាគារក្រៅប្រទេសដែលមានសុវត្ថិភាពខ្ពស់។
សារៈសំខាន់នៃទុនបម្រុងអន្តរជាតិ
ទុនបម្រុងអន្តរជាតិ ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុរបស់ប្រទេសនីមួយៗ។ ទុនបម្រុងនេះ ប្រើក្នុងករណីចាំបាច់ ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវ ការ ការធ្វើអន្តរាគមន៍ប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាបានទំនុកចិត្តលើ រូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះ ចិនជាប្រទេសដែលមានទុនបម្រុងអន្តរជាតិច្រើនជាងគេ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទុនបម្រុងជាអន្តរជាតិរបស់កម្ពុជា មានប្រមាណ ២១ ពាន់លានដុល្លារ ដែលចំនួននេះខ្ពស់ជាងកម្រិតអប្បរមារបស់ប្រទេសកំពុងអភិវឌ្ឍន៍ដែលបានកំណត់។ តួលេខនេះគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០២១។
អត្ថបទ៖នាង រតនៈ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


