សេដ្ឋកិច្ច
៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានជាង ៤១ពាន់លានដុល្លារ កើនឡើង១៨ភាគរយ
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន៤១.០២៣លានដុល្លារអាម៉េរិក គឺមានការកើនឡើង១៨ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២១កន្លងទៅ។

លោកឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានជម្រាបជូនលោកស្រី YUKI KOBAYASHO អ្នកសម្របសម្រួលកម្មវិធីរបស់អង្គការអន្តរជាតិខាងការងារ និងតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)កាលពីរសៀលថ្ងៃទី២១ ខែតុលាថា ទំហំពាណិជ្ជកម្មកម្ពុជាក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ សម្រេចបាន ៤១.០២៣លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ ក្នុងនោះ ការនាំចេញមានចំនួន ១៧.២៥៨លានដុល្លារអាម៉េរិក កើនឡើង ២២ភាគរយ និងការនាំចូល ២៣.៧៦៤លានដុល្លារអាម៉េរិក កើនឡើង ១៥ភាគរយ។

លោកបានបន្តថា មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញ រួមមាន សម្លៀកបំពាក់ ៧.១៧៥លានដុល្លារអាម៉េរិក កើនឡើង២៣ភាគរយ សម្ភារៈធ្វើដំណើរ និងកាបូប ១.៤១០លានដុល្លារអាម៉េរិក កើនឡើង ៣៥ភាគរយ ស្បែកជើង ១.៣២៥លានដុល្លារអាម៉េរិក កើនឡើង ៣៣ភាគរយ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនី ១.២៨០លានដុល្លារអាម៉េរិក កើនឡើង ៦៩ភាគរយគ្រឿងសង្ហារឹម និងបរិធានបំភ្លឺ ៨២៧លានដុល្លារអាម៉េរិក កើនឡើង ១៥ភាគរយនិង កង់ ៧០០លានដុល្លារអាម៉េរិក កើនឡើង ៤៨ភាគរយ។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ បានគូសបញ្ជក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការវាងក្រសួងពាណិជ្ជកម្ម ជាមួយ ILO-Tokyo office និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ក្នុងការកែលម្អលក្ខខណ្ឌការងារ សិទ្ធិកម្មករ សេរីភាពអង្គការវិជ្ជាជីវៈ និងជំរុញការប្រកួតប្រជែងលើវិស័យវាយនភណ្ឌ កាត់ដេរសំលៀកបំពាក់ ផលិតផលធ្វើដំណើរ និងកាបូប និងវិស័យផ្សេងៗទៀត បង្កើននូវការបញ្ជាទិញពីកម្ពុជា និងធានាថាទំនិញដែលទិញពីកម្ពុជា ជាទំនិញដែលមានប្រភពស្អាតស្អំដោយគោរពតាមបទដ្ឋានការងារអន្តរជាតិ។
បន្ថែមលើនេះ កម្ពុជា ក៏នឹងសិក្សាដាក់បញ្ចូលនូវវិស័យផលិតផលស្បែកជើង គ្រឿងអេឡិចត្រូនិក និងវិស័យដែលមានសក្តានុពលក្នុងការនាំចេញផ្សេងៗទៀត ចូលក្នុងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) ដើម្បីជាយន្តការក្នុងការជំរុញឱ្យមានការបញ្ជារទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ