លោក សុខ ឥសាន​៖ ថវិកា​ដែល​បានមកពី​តំណក់​ប្រេង រាជរដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង ក្រុមក្រៅ ច្បាប់​គ្មាន​វាសនា​ទេ​
Connect with us
Helistar Cambodia - Helicopter Charter Services

នយោបាយ

លោក សុខ ឥសាន​៖ ថវិកា​ដែល​បានមកពី​តំណក់​ប្រេង រាជរដ្ឋាភិបាល​ជា​អ្នកគ្រប់គ្រង ក្រុមក្រៅ ច្បាប់​គ្មាន​វាសនា​ទេ​

Published

on

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ថវិកា​ដែល​បានមកពី​តំ ណក់​ប្រេង​នាពេលនេះ គឺ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នកគ្រប់គ្រង និង​ទុកដាក់ ចាយវាយ​សម្រាប់​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាជន​កម្ពុជា ចំណែក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​គ្មាន​វាសនា​បាន​កាន់​លុយ​នេះ​ទេ​។​

លោក សុខ ឥសាន បញ្ជាក់​យ៉ាងនេះ​ថា “​តំណក់​ប្រេង​បានមក គឺ​រាជរដ្ឋាភិបាល​កម្ពុជារ​បស់ គណ បក្ស​ប្រជាជន​កម្ពុជា​ ជា​អ្នកគ្រប់គ្រង និង​ចាយវាយ​សម្រាប់​ផល​ប្រ​យោ​ជ​ន៍ជាតិ និង​ប្រជាជន​កម្ពុជា​។ ក្រុម​ឧទ្ទាម​ក្រៅច្បាប់​គ្មាន​វាសនា​បាន​កាន់​លុយ​បាន​ពី​ថ្លៃ​ប្រេង​នោះទេ​?”​។ បើតាម​លោក សុខ ឥសាន អ្នកព្រួយបារម្ភ​ពី​ការចាយវាយ​លុយ​ប្រេង គ្រាន់តែ​មនុស្ស​ម្នាក់ ក្នុងចំណោម​១៦​លាន​នាក់​ប៉ុណ្ណោះ មិនមែន​តំណាង​ប្រជាជន​កម្ពុជា​ទេ​។

ការលើកឡើង​របស់លោក សុខ ឥសាន បាន​ធ្វើឡើង​តាមរយៈ​សារ​អេ​ឡិ​ក​ត្រូ​និក​តេ​ឡេ​ក្រាម នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២១​នេះ និង​បន្ទាប់ពី​ក្រុមប្រឆាំង​ផ្កាប់មុខ ដែល​កំពុង​នី​រទេស​ខ្លួន​នៅ​ក្រៅ​បរទេស ហើយ​ដែល​ត្រូវបាន​ចាត់ទុកថា ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បាន​ស្រែក​ក្តែ​ងៗ​តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ ដែល​បំរើ​ឲ្យ​នយោបាយ​ពួកគេ អំពី​ប្រាក់ចំណូល​ដែល​បានមកពី​ដំណក់​ប្រេង​របស់​កម្ពុជា​។​

សូមបញ្ជាក់ថា កម្ពុជា​បានទទួល​ផល​ពី​តំណក់​ប្រេង​ជា​លើកដំបូង​របស់ខ្លួន ដោយ​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១​ឈ្មោះ A-0ID នៃ​ផ្លាត​ហ្វ​ម A នៅក្នុង​ប្លុក នៃ​ឈូង​សមុទ្រ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ការទទួលបាន​តំណក់​ប្រេង​ជា​លើកដំបូង​នេះ ក៏​គាប់​ជួន​ជាមួយ​ខួប​លើក​ទី​២២ នៃ​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ដែរថា ថវិកា​បាន​ពី​ការលក់​ប្រេង​ដំបូង​របស់​កម្ពុជា នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​អាទិភាព​២ គឺ​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ដែលជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា ហើយក៏​សម្ដេច​បានចាត់ទុក​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ជា​ពរជ័យ​ជូន​ចំពោះ​ប្រជាជាតិ​កម្ពុជា​ផងដែរ​៕

អត្ថបទ ៖ កោះ​កែវ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services