សេដ្ឋកិច្ច
វៀតណាម ជំរុញកាន់តែខ្លាំងនូវទិន្នផលកាហ្វេរបស់ខ្លួនក្នុងទីផ្សារអន្តរជាតិ
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា វៀតណាមមានបំណងជំរុញឧស្សាហកម្មកាហ្វេរបស់ខ្លួនបន្ថែមទៀតនៅក្នុងទីផ្សារអន្តរជាតិ ដោយផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងវិធីសាស្ត្រកែច្នៃកាន់តែខ្ពស់ ។

ឧស្សាហកម្មកាហ្វេរបស់វៀតណាម គឺបានឈានទៅមុខជាលំដាប់ក្នុងចំណាត់ថ្នាក់ប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិជាមួយនឹងសមត្ថភាពកែច្នៃ ២.៣៦ លានតោនក្នុងមួយឆ្នាំ ។
អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien និយាយថា ឧស្សាហកម្មគួរតែផ្លាស់ប្តូរការផ្តោតអារម្មណ៍ឆ្ពោះទៅកាន់វិធីសាស្ត្រកែច្នៃឲ្យកាន់តែខ្លាំងក្លា ដើម្បីកែលម្អជំហររបស់ខ្លួននៅក្នុងឆាកអន្តរជាតិ និងរួមបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងផលិតកម្មកាហ្វេ ដើម្បីបង្កើនទំនាក់ទំនងរវាងអ្នកលេងបណ្តាញសង្គមជាមួយអ្នកផ្គត់ផ្គង់សង្វាក់ផលិតកម្ម ។

បើយោងតាមក្រុមហ៊ុន Gro Intelligence ដែលជាអ្នកផ្តល់ទិន្នន័យកសិកម្មពិភពលោក បង្ហាញថា វៀតណាម គឹជាប្រទេសដែលផលិតកាហ្វេទទួលបានទិន្នផលខ្ពស់បំផុតនៅទូទាំងពិភពលោក ជាមួយទិន្នផល ២.៤ តោនក្នុងមួយហិកតា។
តួយ៉ាង ក្នុងរយៈពេល ១១ ខែក្នុងឆ្នាំនេះ វៀតណាមប្រមូលផលបានជាង ៣.៥ ពាន់លានដុល្លារអាមេរិកពីការនាំចេញកាហ្វេជាង ១.៥ លានតោន កើនឡើង ៣១.៥ ភាគរយ និង ១០.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។
ដោយឡែក ក្រុមហ៊ុននាំចូលកាហ្វេដ៏ធំបំផុតពីវៀតណាម រួមមានសហភាពអឺរ៉ុប បណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួន និងសហរដ្ឋអាមេរិក ដោយផលិតផលកាហ្វេ Robusta បង្កើតបាន ៧៥ ភាគរយនៃការនាំចេញ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Xinhua
ចុចអាន ៖ តាំងពីផ្ទុះជម្លោះជាមួយ អ៊ុយក្រែន, រុស្ស៊ី នាំប្រេងឆៅទៅ ឥណ្ឌា និង ចិន ទ្វេដង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


