សេដ្ឋកិច្ច
តាំងពីផ្ទុះជម្លោះជាមួយ អ៊ុយក្រែន, រុស្ស៊ី នាំប្រេងឆៅទៅ ឥណ្ឌា និង ចិន ទ្វេដង
ការនាំចេញប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាបានកើនឡើង ១៤ ដង និងកើនឡើងទ្វេដងទៅកាន់ប្រទេសចិន រាប់ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនមក ។ នេះយោងតាមទិន្នន័យពីទីភ្នាក់ងារ Anadolu ។

ដោយសារបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សហភាពអឺរ៉ុប (EU) បាននាំគ្នាដាក់ទណ្ឌកម្ម ក៏ដូចជាបញ្ឈប់ការទិញប្រេងឆៅពីរុស្ស៊ី ហើយ EU និង G7 ថែមទាំងបានយល់ព្រមដាក់តម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែលនៃប្រេងឆៅរុស្ស៊ីទៀតផង ខណៈច្បាប់នៃទណ្ឌកម្មនេះ នឹងចូលជាធរមាននៅថ្ងៃ ៥ កុម្ភៈ ឆ្នាំ ២០២៣ ខាងមុខ ។
ជាមួយការដាក់ទណ្ឌកម្មនេះ ធ្វើឲ្យរុស្ស៊ីបង្វែរដានទៅស្វែងរកការទិញពីអតិថិជននៅកន្លែងថ្មី ដោយផ្តល់ជូននូវតម្លៃទាបសម្រាប់ការលក់ប្រេងរបស់ខ្លួន ។

ទន្ទឹមនឹងនោះ ឥណ្ឌាបានក្លាយជាប្រទេសមួយក្នុងចំណោមអ្នកទទួលផលចំណេញពីប្រេងឆៅក្នុងតម្លៃទាបរបស់រុស្ស៊ី ។ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីបានឈានដល់បរិមាណខ្ពស់បំផុត ជាមធ្យមគឺ ៣៥,០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២១ ។ បើទោះបីជា ស្ទើរតែគ្មានការនាំចូលពីរុស្ស៊ីក្នុងខែមករា និងកុម្ភៈ ឆ្នាំ ២០២២ ក៏ដោយ ការនាំចូលប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ីមានចំនួន ៦៨,០០០ បារ៉ែលក្នុងមួយថ្ងៃជាមធ្យមផងដែរក្នុងខែមីនា ឆ្នាំ ២០២២ ។

ក្នុងអំឡុងសង្គ្រាម ការនាំចេញប្រេងឆៅតាមសមុទ្ររបស់ឥណ្ឌាពីប្រទេសរុស្ស៊ីបានកើនឡើងជាលំដាប់ ដោយឈានដល់ ៩៥៩,០០០ បារ៉ែលក្នុងមួយថ្ងៃត្រឹមខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាការកើនឡើងចំនួន ១៤ ដង ។
គួរបញ្ជាក់ថា អំឡុងពេលរុស្ស៊ីទទួលទណ្ឌកម្មពី EU និង G7, មានតែ ឥណ្ឌា និងចិន ប៉ុណ្ណោះជាប្រទេសដែលទទួលបាន ផលចំណេញច្រើនពីរុស្ស៊ីសម្រាប់ការនាំចូលប្រេងក្នុងតម្លៃទាប ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុថ្មីចំពោះសង្គ្រាមលុកលុយលើ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


