Connect with us

សេដ្ឋកិច្ច

រោងចក្រចំនួនបី តម្លៃជិត ១៥លានដុល្លារ នឹងបង្កើតឡើងនៅខេត្តព្រះសីហនុ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យមានការបង្កើតរោងចក្រចំនួនបី តម្លៃទុនវិនិយោគសរុបជិត ១៥លានដុល្លារ នៅខេត្តព្រះសីហនុ ដែលនឹងបង្កើតការងារប្រមាណជិត ៧០០កន្លែង នៅក្នុងតំបន់។ នេះបើតាមការ​ផ្សព្វផ្សាយរបស់ CDC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងរោងចក្រទាំងបីនេះ រួមមាន៖

១- “QUAN MING SHUN (CAMBODIA) NEW MATERIALS CO., LTD.” គម្រោងបង្កើតរោងចក្រផលិត​ក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

២- “CHUANGJU PLASTICS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែល​មាន​ទីតាំង​វិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។

៣- “TB PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០នាក់។

នៅថ្ងៃតែមួយនៃការសម្រេចអនុម័តគម្រោងបង្កើតរោងចក្រទាំងបីនេះ CDC បានអនុញ្ញាតឱ្យបង្កើតរោងចក្រមួយទៀត នៅរាជធានីភ្នំពេញផងដែរ។ ក្រុមហ៊ុនដែលបង្កើតរោងចក្រនេះគឺក្រុមហ៊ុន “VP PRINTING AND PACKAGING CO., LTD.” នឹងសាងសង់រោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិត​នៅក្នុងតំបន់​សេដ្ឋកិច្​ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៦០នាក់។

សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​ បាន​អនុ​ម័ត​គម្រោង​វិនិយោគ​ចំនួន ១០ គិត​ជា​ប្រាក់​ជិត ៥០ ​លាន​ដុល្លារ ​នៅក្នុង​ខែធ្នូ​គិត​ត្រឹម​ដើម​សប្តាហ៍​ទី​ ៤ ដែល​ភាគ​ច្រើន​ស្ថិតក្នុង​វិស័យ​កាត់ដេរ​សម្លៀក​​បំពាក់ ស្បែកជើង និង​វេច​ខ្ចប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម