សេដ្ឋកិច្ច
រដ្ឋច្រានចោលការផ្សព្វផ្សាយពីវត្តមានគម្រោង សាងសង់រោងចក្រចម្រាញ់ប្រេងកាត នៅខេត្តកំពត
ក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៣០ ខែមេសានេះ បានប្រកាសច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតរបស់បណ្តាសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដែលផ្សាយអំពីគម្រោងសាងសង់រោងចក្រចម្រាញ់ប្រេងកាតរបស់ក្រុមហ៊ុន ហ្គ័ង ហ្សុន អេនើជី អ៊ិនវេសមិន មានសមត្ថភាពផលិត ១០ លានតោន ក្នុងមួយឆ្នាំ និងចំណាយទុន ៣,៥ ពាន់លានដុល្លារ លើផ្ទៃដី ២៣៤ ហិកតា នៅខេត្តកំពត។

ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ក្រុមហ៊ុនពុំធ្លាប់ទទួលបានការអនុម័តពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យធ្វើការវិនិយោគគម្រោងនេះនៅឡើយទេ។
កាលពីដើមខែមេសា សារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយថា ក្រុមហ៊ុន Guanzun Energy Investment Co., Ltd. បានបោះទុនវិនិយោគនូវទំហំទឹកប្រាក់ ៣,៥ ពាន់លានដុល្លារ ដើម្បីអនុវត្តគម្រោងរោងចក្រចម្រាញ់ប្រេង ១០លានតោនក្នុងមួយឆ្នាំ ដែលមានទីតាំងស្ថិតនៅខេត្តកំពត៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


