គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅសៀមរាបសម្រេចបានជិត២០​ភាគរយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅសៀមរាបសម្រេចបានជិត២០​ភាគរយ

Published

on

គម្រោងសាងសង់ផ្លូវហេដ្ឋារចនាសម្ព័ន្ធ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបសម្រេចបានជិត ២០ ភាគរយ (១៧,៥%) ​គិតត្រឹមថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១នេះ ខណៈដែលសកម្មភាពសាងសង់កំពុងមមាញឹកបញ្ចប់គម្រោងតាមការកំណត់។

ថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋាភិបាល ដែលមានលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៨ ខែមករានេះ បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។   

ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនេះធ្វើឡើងដើម្បីពិនិត្យគុណភាពនៃការសាងសង់ ជំរុញឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឱ្យបានត្រឹមត្រូវ និងតាមស្តង់ដាគុណភាពដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការគ្រោងទុក។    

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងសៀមរាប ខេត្តសៀមរាប ចំនួន ៣៨ខ្សែនេះ មានប្រវែងសរុប ជាង១០០ គីឡូម៉ែត្រ (១០៨,៧៤) គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារអាមេរិក ហើយគ្រោងចំណា​យពេល ១៣ខែ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

គម្រោងផ្លូវទាំង៣៨ ខ្សែនេះ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាគម្រោងដែលមានការរៀបចំលើគ្រប់ទិដ្ឋភាព រួមមាន ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រា​ប់​ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ៕

អត្ថបទ៖ រ៉ាវុទ្ធ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services