សេដ្ឋកិច្ច
តម្លៃនាំចេញអង្កររបស់ វៀតណាម នៅតែខ្ពស់ជាងគេក្នុងពិភពលោក
យោងតាមសមាគមស្បៀងអាហារវៀតណាមបានឲ្យដឹងថា តម្លៃអង្ករនាំចេញរបស់វៀតណាមនៅតែខ្ពស់ជាងគេក្នុងពិភពលោក ដោយអង្ករបាក់កម្រិត ៥ ភាគរយឡើងដល់ ៦៣៨ ដុល្លារក្នុងមួយតោន ខណៈអង្ករបាក់កម្រិត ២៥ ភាគរយ មានតម្លៃ ៦២៣ ដុល្លារក្នុងមួយតោន ។

ទន្ទឹមនឹងនេះ អង្ករបាក់កម្រិត ៥ ភាគរយរបស់ថៃត្រូវបានលក់ក្នុងតម្លៃ ៦២៨ ដុល្លារក្នុងមួយតោន ខណៈប៉ាគីស្ថានមានតម្លៃ ៥៩៨ ដុល្លារក្នុងមួយតោន ។
ខណៈនាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ក៏បានប្រកាសបញ្ជីឈ្មោះអាជីវកម្មចំនួន ២១០ ផងដែរ ដែលមានសិទ្ធិនាំចេញអង្ករ ។

កាលពីខែកក្កដា សន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ ឆ្នាំ ខណៈការឡើងថ្លៃនេះ គឺដោយសារតែការកើនឡើងនៃតម្លៃនៅក្នុងប្រទេសនាំចេញអង្ករសំខាន់ៗ បន្ទាប់ពីឥណ្ឌាបានដាក់កំហិតលើការនាំចេញ ។
ជាចុងក្រោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ វៀតណាមបាននាំចេញអង្ករចំនួន ៤,៨៣ លានតោន ខណៈប្រទេសនេះគ្រោងនឹងនាំចេញប្រហែល ២.៦៧ លានតោនក្នុងរយៈពេល ៥ ខែចុងក្រោយនៃឆ្នាំនេះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា