សេដ្ឋកិច្ច
អ្នកជំនួញដែលខ្លាំងត្រូវចាប់ឳកាសនេះអោយបាន!
មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បានប្រកាសជាផ្លូវការ អោយដៃគូរពាណិជ្ជកម្ម និង អាជីវករ ចាប់ផ្តើមដាក់ពាក្យកក់ជួលយកទីតាំងពង្រីកអាជីវកម្មរបស់ខ្លួនពីពេលនេះតទៅ!
ភ្នំពេញ ថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០២១
ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសជាផ្លូវការ បើកឱកាសអោយដៃគូរពាណិជ្ជកម្ម ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ភេសជ្ជះ សំភារៈប្រើប្រាស់ និងសេវាកម្មកម្សាន្តទាំងក្នុង និង ក្រៅស្រុក ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល អោយបានមុនផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខាងមុខនេះ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខនឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ក្នុងឆ្នាំ ២០២១នេះ។
លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីនេះថា “ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រមាណជិត ៣លាននាក់ ក៏ដូចជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីតាំងមួយនេះផងដែរ ខណៈពេលដែលជីវភាពរបស់ពលរដ្ឋក្នុងតំបន់កាន់តែប្រសើរឡើងជាប្រចាំ ។
លោកបន្តទៀតថា បើពិនិត្យមើលទៅលើភូមិសាស្រ្ត និង គម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ និង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗដែលរាប់បញ្ចូលទាំង ជីប ម៉ុងលែន ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ និង ជុំវិញតំបន់នេះ ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាលនៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់យ៉ាងខ្វាត់ខ្វែងដោយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញទីនោះតាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ ៣៧១។
លោកក៏បានបង្ហាញនូវជំនឿជាក់យ៉ាងខ្លាំងថា “មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះនឹងទទួលបានអតិថិជនច្រើនដោយស្វ័យប្រវត្តិដោយសារអំណោយផលស្រាប់ពី ចំនួនប្រជាជនដ៏លើសលប់នៅជុំវិញតំបន់នេះ បូករួមជាមួយយុទ្ធសាស្រ្តទីផ្សារឆ្លាតវៃ ការជ្រើសរើសនិងរៀបចំទីតាំងដៃគូរពាណិជ្ចកម្មដ៏ត្រឹមត្រូវ និង កិច្ចសហការគ្នាដ៏រឹងមាំរវាងផ្សារទំនើប ជីបម៉ុង ម៉ល ជាមួយ ជីប ម៉ុង លែន ក៏ដូចជាពាណិជ្ជកម្មដទៃទៀតចំនួន ១៤ទៀត ក្នុងម្ព័នជីប ម៉ុងគ្រុប។”
លោកបន្ថែមទៀតថា ជាមួយបទពិសោធន៍ជោគជ័យដ៏សម្បើមរបស់ ជីប ម៉ុង គ្រុប កន្លងមក យើងជឿជាក់ថា ក្រុមហ៊ុន ជីប ម៉ុងរីថែល នឹងក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងវិស័យរីថែល នាពេលអនាគតដ៏ខ្លីឆាប់ៗខាងមុខនេះ។
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


