សេដ្ឋកិច្ច
ចិន និងអារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៧ ពាន់លានដុល្លារ
ប្រទេសចិន និងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណរយៈពេល ៣ ឆ្នាំក្នុងតម្លៃ ៧ ពាន់លានដុល្លារ ហើយនេះក៏ជាជំហានមួយទៀតឆ្ពោះទៅរកនិន្នាការលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ខណៈដែលប្រទេសជុំវិញពិភពលោកជាច្រើនផ្សេងទៀតក៏បង្ហាញវិធានការបែបនេះដូចគ្នា ។

ចំពោះកិច្ចព្រមព្រៀងនេះ អាចមានសារៈសំខាន់ខ្ពស់សម្រាប់ប្រទេសទាំងពីរ ដោយសារតែអារ៉ាប៊ីសាអូឌីតជាអ្នកនាំចេញប្រេងកំពូលរបស់ពិភពលោក ហើយការជួញដូរប្រេងទូទាំងពិភពលោកភាគច្រើនធ្វើឡើងជាប្រាក់ដុល្លារ ។
ទោះបីចិនជាអតិថិជនធំដែលទិញប្រេងរបស់រុស្ស៊ីក៏ដោយ ក៏ចិនបាននាំចូលប្រេងឆៅពីអារ៉ាប៊ីសាអូឌីតផងដែរក្នុងតម្លៃ ៦៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ កន្លងទៅ ស្របពេលដែលប្រហែល ៨៣ ភាគរយនៃការនាំចេញសរុបរបស់អារ៉ាប៊ីសាអូឌីត គឺទៅកាន់ប្រទេសចិន ។

ដោយឡែកចិនវិញ កំពុងតែធ្វើយុទ្ធនាការដើម្បីជំរុញជាអន្តរជាតិនៃប្រាក់យ័នក្នុងការប៉ុនប៉ងដណ្តើមយកអំណាចពីប្រាក់ដុល្លារ ។ កាលពីខែមុន ធនាគារកណ្តាលចិនបង្ហាញទិន្នន័យថា ២៥ ភាគរយនៃការដោះដូរពាណិជ្ជកម្មរុស្ស៊ីជាមួយប្រទេសផ្សេងក្រៅពីចិន គឺធ្វើឡើងជាប្រាក់យ័នជំនួសប្រាក់ដុល្លារ ។
បើយោងតាមទិន្នន័យដែលបានវិភាគដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា សមតុល្យនៃតម្លៃដោះដូររូបិយប័ណ្ណចិន បានឈានដល់កម្រិតខ្ពស់ដែលមានតម្លៃ ១១៧.១ ពាន់លានយ័ន ឬប្រហែលជាង ១៦ ពាន់លានដុល្លារនៅក្នុងខែកញ្ញា ។

ចំណែកនៅក្នុងឆ្នាំនេះ ក្រៅពីអារ៉ាបីសាអូឌីត ចិនក៏បានចុះកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណផ្សេងទៀតជាមួយប្រទេសអាហ្សង់ទីនផងដែរ ។ ជាក់ស្តែង ធនាគារកណ្តាលចិនបច្ចុប្បន្ន មានកិច្ចព្រមព្រៀងដោះដូរសកម្មចំនួន ២៩ ដែលកើនឡើងដល់ទៅ ៤ ពាន់ពាន់លានយ័ន ឬប្រហែលជាង ៥៦៣ ពាន់លានដុល្លារ ។
មិនតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានលើកទឹកចិត្តអ្នកវិនិយោគបរទេសឲ្យចូលមកវិនិយោគលើទីផ្សារចិនតាមរយៈការបោះពុម្ភផ្សាយសញ្ញាប័ណ្ណបំណុល ។ បន្ថែមពីនេះ នៅឯគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចុងក្រោយ ធនាគារចិនក៏បានចុះហត្ថលេខាលើប្រាក់កម្ចីជាបន្តបន្ទាប់សម្រាប់ប្រទេសមួយចំនួនដូចជា ប៉េរូ និងម៉ាឡេស៊ីជាដើម ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Business Insider
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ចូលរួមមង្គលការ Mark-Kim ម្ដង Janie តែងខ្លួនសិចស៊ីមួយអស់ដៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ក្រោយផ្ទុះរឿងអាស្រូវពេស្យាចារ អតីតម្ចាស់មកុដ MGI បង្ហាញមុខលើកដំបូង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Lisa ត្រូវទស្សនិកជនកូរ៉េស្នើឲ្យចាកចេញពី Blackpink ព្រោះធ្វើឲ្យខូចមុខមាត់ K-pop
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ប្ដីប្រពន្ធមួយគូកើតមហារីកថ្លើម មូលហេតុចេញពីផ្លែឈើដែលពួកគេបរិភោគញឹកញាប់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
យុវជនល្ខោនខោលកម្ពុជា នាំយក”ល្ខោនខោលខ្មែរ” ទៅសម្ដែងលើឆាកអន្តរជាតិ នាប្រទេសឥណ្ឌូណេស៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
លេចមុខ Mint ចូលរួមមង្គលការ Mark-Kim ក្រោយល្បីថាមានជម្លោះនឹងគ្នាជាយូរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ម្សិលមិញ តារាថៃ៣គូ រៀបពិធីមង្គលការព្រមគ្នាក្នុងថ្ងៃតែមួយ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ពិធីសម្ពោធស្ពានកោះពេជ្រ-កោះនរា ត្រូវប្ដូរពេលប្រារព្ធពីពេលព្រឹកមកធ្វើនៅពេលរសៀលវិញ