ព័ត៌មានអន្ដរជាតិ
ថៃ បញ្ចេញថវិកាជាង ២២៦ លានដុល្លារជួយដល់កសិករដាំអំពៅ
រដ្ឋាភិបាលថៃបានបញ្ចេញថវិកា ៨ ពាន់លានបាត ឬជាង ២២៦ លានដុល្លារ ដើម្បីជួយលើកទឹកចិត្តដល់កសិករដាំអំពៅដែលយល់ព្រមមិនដុតរបស់សំណល់ បន្ទាប់ពីប្រមូលផលរួច ក្នុងគោលបំណងកាត់បន្ថយកំហាប់ខ្យល់ពុល PM2.5 នៅក្នុងឆ្នាំប្រមូលផល ២០២២ និង ២០២៣ ។

យោងតាមលោកស្រី Rudklao Suwankiri អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលឲ្យដឹងថា មូលនិធិសម្រាប់គាំទ្រគម្រោង មួយនេះបានមកពីធនាគាររដ្ឋសម្រាប់កសិកម្ម និងសហករណ៍កសិកម្ម ហើយរដ្ឋាភិបាលនឹងផ្តល់ជូនកសិករដែលយល់ព្រមមិនដុតកាកសំណល់ចំនួន ១២០ បាតក្នុងមួយតោន បន្ទាប់ពីប្រមូលផលអំពៅរួច ។
សម្រាប់គម្រោងនេះដែរ គឺជាផ្នែកមួយក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហាកំហាប់ខ្យល់ពុល PM2.5 ដែលកាន់តែអាក្រក់ទៅៗជារៀងរាល់ឆ្នាំ ជាពិសេសបានប៉ះពាល់ដល់សុខភាពមនុស្សរាប់លាននាក់ ខណៈគម្រោងនេះមិនបានផ្ទុយពីច្បាប់អង្គការពាណិជ្ជកម្មពិភពលោក WTO ក៏ដូចជាផលិតកម្ម និងថ្លៃទំនិញឡើយ ។

ទន្ទឹមនោះ ការអនុម័តនេះគឺស្របតាមសេចក្តីសម្រេចរបស់កិច្ចប្រជុំក្រុមប្រឹក្សាអំពៅ និងស្ករ ដែលដឹកនាំដោយលេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្ម ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ដើម្បីគាំទ្រកសិករដាំអំពៅជាមួយនឹងថវិកាមិនលើសពី ៨ ពាន់លានបាត ។
ពាក់ព័ន្ធជាមួយទិន្នផលវិញ ថៃរំពឹងនឹងប្រមូលផលអំពៅបាន ៨២.៤ លានតោនសម្រាប់ឆ្នាំក្រោយ ហើយការប្រើប្រាស់ស្ករក្នុងស្រុកត្រូវបានព្យាករណ៍ថា មានចំនួន ២៥.៧ លានបាវស្មើនឹង ២.៥៧ លានតោន ស្របពេលដែលកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថៃបានដំឡើងតម្លៃស្ករក្នុងស្រុកចំនួន ២ បាតដើម្បីគាំទ្រដល់ឧស្សាហកម្មស្ករ ស ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


