ព័ត៌មានអន្ដរជាតិ
ទោះកូវីដ តែចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុបក្នុងឆ្នាំ ២០២០
សេវាកម្មព័ត៌មាន Eurostat បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហភាពអឺរ៉ុប (EU) នៅឆ្នាំ ២០២០ ខណៈការនាំចេញ និងនាំចូលមានការកើនឡើង បើទោះបីមានការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ ។
យោងតាមសេវាកម្មស្ថិតិរបស់សហភាពអឺរ៉ុបបានឲ្យដឹងថា ការនាំចូលរបស់ប្លុកមួយនេះពីប្រទេសចិនពេញមួយឆ្នាំ ២០២០ បានកើនឡើង ៥.៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣៨៣.៥ ពាន់លានអឺរ៉ូ (៤៦៥ ពាន់លានដុល្លារអាមេរិក) ហើយការនាំចេញបានកើនឡើង ២.២ ភាគរយស្មើនឹង ២០២.៥ ពាន់លានអឺរ៉ូ ។
ទន្ទឹមនឹងនេះពាណិជ្ជកម្មទំនិញជាមួយសហរដ្ឋអាមេរិកដែលបានជាប់ក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុបរហូតដល់ដើមឆ្នាំ ២០២០ ឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងទាំងការនាំចេញ និងការនាំចូល ។
បន្ថែមពីនេះសហភាពអឺរ៉ុបក៏បានមើលឃើញពីទំហំពាណិជ្ជកម្មខ្ពស់ជាងមុនជាមួយពិភពលោកនៅខែធ្នូ ឆ្នាំ ២០២០ ដែលកើនឡើង ៦.៦ ពាន់លានអឺរ៉ូធៀបនឹងខែដដែលក្នុងឆ្នាំ ២០១៩ ដែលជាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីវាត្រូវបានវាយប្រហារដោយរោគរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ។
ស្របពេលជាមួយគ្នានេះទីផ្សារតែមួយទទួលរងការថយចុះ ៩.៤ ភាគរយនៃការនាំចេញទំនិញ ហើយការនាំចូលថយចុះ ១១.៦ ភាគរយក្នុងឆ្នាំ ២០២០ ។ ដោយសារឧស្សាហកម្មភាគច្រើនរងផលប៉ះពាល់ដោយវិធានការទប់ស្កាត់កាលពីឆ្នាំមុន ឧស្សាហកម្មថាមពលត្រូវបានកត់សម្គាល់ថាមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមវិស័យទាំងអស់ បន្ទាប់មកគឺឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ រួមទាំងវត្ថុធាតុដើម និងគីមី ។
ការចេញផ្សាយព័ត៌មានដោយសេវាកម្ម Eurostat កាលពីថ្ងៃចន្ទគឺស្របគ្នានឹងទិន្នន័យផ្លូវការរបស់ប្រទេសចិនដែលបានចេញផ្សាយនៅពាក់កណ្តាលខែមករាដែលបង្ហាញថា ពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបបានកើនឡើង ៥.៣ ភាគរយពោលឡើងដល់ ៤៤៩៥.៧៧ ពាន់លានយ័ន ឬជិត ៦០០ ពាន់លានអឺរ៉ូនៅឆ្នាំ ២០២០ ។
ខណៈការនាំចូល និងនាំចេញទំនិញសរុបរបស់ប្រទេសចិនបានកើនឡើង ១.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣២.១៦ ពាន់ពាន់លានយ័ន (ប្រហែល ៥ ទ្រីលានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២០ ដែលឈានដល់កម្រិតខ្ពស់បំផុត ការកើនឡើងនៃពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបគឺមានច្រើនជាងអត្រាកំណើនជាមធ្យមទ្វេដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ