Connect with us

សេដ្ឋកិច្ច

​តម្លៃដំឡូងមី​ស្រស់បន្តធ្លាក់ចុះ​ នាចុងរដូវប្រមូលផល​

បានផុស

នៅ

តម្លៃដំឡូងមីបានធ្លាក់ចុះ រយៈពេល ​ជាងមួយខែមកហើយ ស្របពេលដែលប្រទេសជិតខាងរបស់​កម្ពុជាដូចជាប្រទេសថៃ និងវៀតណាម​ប្រមូលផលដំឡូងមីដំណាលគ្នា។

​លោក អិល ឈិញ ប្រធានសមាគមដំឡូងមីខ្មែរ ​មានប្រសាសន៍ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៣០ ខែ​មេសា ឆ្នាំ ២០២៤ នេះថា តម្លៃដំឡូងមីបានបន្តធ្លាក់មកនៅត្រឹម ​២ ២០ រៀល ក្នុងមួយគីឡូក្រាម នៅ​តាម​លាន ខណៈការប្រមូលផលរបស់កសិករជិតបញ្ចប់ហើយនារដូវនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អិល ឈិញ បញ្ជាក់ថា តម្លៃនេះ នៅខេត្តឧត្តរមានជ័យ សម្រាប់លក់ទៅប្រទេសថៃ ខណៈដំឡូងមីនៅខេត្តកំពង់ចាម ដែលលក់ទៅឱ្យប្រទេសវៀតណាមបានថ្លៃល្អជាង ពោលគឺតម្លៃខុសគ្នា ដែលការលក់នៅទីនោះបានថ្លៃជាង ៤០០ រៀល ក្នុងមួយគីឡូ។

​តារាងតម្លៃដំឡូងមីស្រស់របស់រោងចក្រកែច្នៃដំឡូងមីនៅខេត្តឧត្តរមានជ័យ បង្ហាញនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ថា តម្លៃដំឡូងមីស្រស់ចន្លោះពី ២២៥ រៀល ទៅ ២៧០ រៀល ក្នុងមួយគីឡូ ​ទៅតាមភាគរយម្សៅ។​

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៣ កម្ពុជានាំចេញដំឡូងមីស្រស់ ដំឡូមីក្រៀម និងម្សៅដំឡូងមី សរុបជាង៣លានតោន។

ក្នុងនោះនាំចេញដំឡូងមីស្រស់ជិត ២ លាន​តោន (១ ៩៦១ ៣៧៥) កើនឡើង ២៦ ភាគរយ, ចំណិតដំឡូងមីក្រៀមមានចំនួនជាង ១ លានតោន (១ ២៨៩ ៧៣៩.០៤) ធ្លាក់ចុះ ៣៧.៦៤% និងម្សៅដំឡូងមីមានចំនួន ៣៦ ២៥៦.៨០តោន ធ្លាក់ចុះ៤៥.៣៩%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម