សេដ្ឋកិច្ច
IMF៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦ភាគរយក្នុងឆ្នាំនេះ
ភ្នំពេញ៖ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានកែតម្រូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២៤ នេះមកត្រឹម ៦ភាគរយវិញ ដោយថយពីការការព្យាការណ៍កាលពីដើមឆ្នាំដែលមានអត្រា៦,១ភាគរយ ដោយលើកឡើងអំពីការថមថយនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ប៉ុន្តែជាមួយភាពរឹងមាំនៃកំណើនប្រទេសចិន និងឥណ្ឌានឹងជួយគាំទ្របណ្តាប្រទេសនានាក្នុងតំបន់រួមទាំងកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីចក្ខុវិស័យសេដ្ឋកិច្ចក្នុងតំបន់ លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF បានឱ្យដឹងកាលពីថ្ងៃអង្គារនេះថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់នឹងកើនឡើង ៤,៥ ភាគរយនៅឆ្នាំ ២០២៤នេះ។ ជាមួយគ្នានេះ អាស៊ីនឹងរួមចំណែកប្រហែល ៦០ភាគរយនៃកំណើនពិភពលោក។ តំបន់នេះត្រូវបានព្យាករថានឹងកើនឡើង ៤,៣ភាគរយនៅឆ្នាំ ២០២៥ ។ ស្របពេលកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានកែរតម្រូវមកក្នុងអត្រា៦ភាគរយក្នុងឆ្នាំ និង៦,១ភាគរយនៅឆ្នាំក្រោយ។
លោកបានលើកឡើងថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់សម្រាប់តំបន់ ដោយការព្យាករណ៍អំពីGDP នៅត្រីមាសទី ១ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។

លោកបានចោទសួរថា៖«ឥឡូវនេះ តើអ្វីនឹងជំរុញឱ្យមានកំណើននេះ? ចម្លើយគឺអាស្រ័យលើប្រទេសនីមួយៗ។ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីដែលកំពុងរីកចម្រើន ការប្រើប្រាស់របស់ពលរដ្ឋនៅតែរឹងមាំដែលជាម៉ាស៊ីនកំណើនដ៏សំខាន់។ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនមួយចំនួន ដូចជាប្រទេសកូរ៉េ យើងរំពឹងថានឹងមានកម្លាំងជំរុញវិជ្ជមានពីការនាំចេញ ជាពិសេសតម្រូវការសកលដ៏ខ្លាំងនៃឧបករណ៍ semiconductors ។
លោកថ្លែងពន្យល់ទៀតថាគោលនយោបាយរូបិយវត្ថុអាមេរិកជាបញ្ហាសម្រាប់អាស៊ី។ ការវិភាគរបស់IMFបង្ហាញថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកមានផលប៉ះពាល់ខ្លាំង និងភ្លាមៗទៅលើលក្ខខណ្ឌហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់នៅអាស៊ី។
លោកថា៖«ការរំពឹងទុកអំពីការបន្ធូរបន្ថយរបស់ធនារកណ្តាលអាមេរិកមានការ ប្រែប្រួលក្នុងប៉ុន្មានខែថ្មីៗនេះ ដែលជំរុញដោយកត្តាដែលមិនទាក់ទងទៅនឹង តម្រូវការ ស្ថិរភាពតម្លៃនៅអាស៊ី។ យើងសូមណែនាំធនាគារកណ្តាលអាស៊ីឱ្យផ្តោតលើការគ្រប់គ្រង អតិផរណាក្នុងស្រុក និងជៀសវាងការសម្រេចចិត្តជាវិជ្ជមានណាមួយដែលពឹងផ្អែកខ្លាំង លើការផ្លាស់ប្តូររបស់ធនាគារកណ្តាលអាមេរិក។ ប្រសិនបើធនាគារកណ្តាលនៃប្រទេសនោះធ្វើតាមធនាគារកណ្តាលអាមេរិកពេកនោះទេ ពួកគេអាចបំផ្លាញស្ថិរភាពតម្លៃនៅក្នុងប្រទេសខ្លួន»។

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានលើកឡើងកាលពីខែកុម្ភៈថា សេដ្ឋកិច្ចកម្ពុជានៅតែប្រឈមនឹងកត្តាខាងក្រៅនឹងភាពមិនច្បាស់លាស់ជាច្រើនរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការបែងចែកភូមិសាស្ត្រនយោបាយ ដែលនាំទៅរកការធ្លាក់ចុះលំហូរពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ ទេសចរណ៍ និងភាពមិនច្បាស់លាស់លើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ការណ៍នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថានឹងកើនឡើងក្នុងរង្វង់ ៦,៤ភាគរយ នៅឆ្នាំ២០២៤។
លោកស្រីបានថ្លែងថា៖«ទោះជាប្រឈមនឹងបញ្ហាទាំងនេះក៏ដោយ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករដោយសុទិដ្ឋិនិយមថានឹងកើនឡើងក្នុងរង្វង់ ៦,៤ភាគរយនៅឆ្នាំ២០២៤ ដែលរួមចំណែកជាចម្បងដោយការបន្តកើនឡើងនៃវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍ និងការងើបឡើងនៃវិស័យកម្មន្តសាល ស្របពេលវិស័យកសិកម្ម សំណង់ និងអចលនទ្រព្យបន្តទទួលបានកំណើនទាប»។
លោកស្រីអះអាងថា ដើម្បីគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការពង្រឹងសន្ទុះ កំណើន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ ប្រកបដោយភាពប្រុងប្រយ័ត្ន ពង្រឹងការអភិវឌ្ឍប្រព័ន្ធធនាគារ លើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងសមាហរណកម្ម នៃប្រព័ន្ធទូទាត់ ព្រមទាំងដាក់ចេញនូវនយោបាយ និងវិធានការគាំទ្រចាំបាច់នានា ប្រកបដោយភាពបុរេសកម្ម ស្របតាមស្ថានភាពសេដ្ឋកិច្ច និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


