សេដ្ឋកិច្ច
កម្ពុជាអនុម័តគម្រោងថ្មី ១៤ ទៀត ជាមួយទុនវិនិយោគ ៤៨០ លានដុល្លារ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ បានចុះហត្ថលេខាអនុម័តលើគម្រោងវិនិយោគថ្មីចំនួន ១៤ បន្ថែមទៀត ជាមួយទុនវិនិយោគប្រមាណ ៤៨០ លានដុល្លារ។

សម្តេចធិបតីបានបញ្ជាក់នៅក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគម សហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាអាហារសាមគ្គីនៅល្ងាចថ្ងៃទី ០៨ ខែឧសភាថា គម្រោងវិនិយោគទាំងនេះ គឺជាសមិទ្ធផលនៃការខិតខំរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងរួមគ្នាទាក់ទាញអ្នកវិនិយោគមកកម្ពុជា ដែលសម្តេចតែងតែប្រើពាក្យថា ដើរទាក់ម៉ូយ។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កាតព្វកិច្ចរបស់រាជរដ្ឋាភិបាល គឺធានាការពារសន្តិភាព រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ លើកទឹកចិត្តវិស័យឯកជន និងវិនិយោគទៅលើធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មី បានដាក់ទិសដៅរក្សាសន្តិភាព និងបន្តរក្សាម៉ាក្រូសេដ្ឋកិច្ច និងបានលើកទឹកចិត្តវិស័យឯកជន ដោយធ្វើកំណែទម្រង់ជាប្រចាំលើការវិនិយោគ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងរយៈពេល ៤ ខែឆ្នាំ ២០២៤ ចាប់ពីខែមករា ដល់ខែមេសា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១២៨ ដែលមានទុនវិនិយោគសរុបជាង ២,៥ពាន់លានដុល្លារ អាចបង្កើតការងារបានជាង ១៣ ម៉ឺនកន្លែង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


