សេដ្ឋកិច្ច
រលកកម្ដៅនៅថៃ បង្កើនការនាំចេញទុរេនរបស់វៀតណាមទៅចិន
ក្រុមឧស្សាហករថៃ បាននិយាយថា រលកកំដៅនៅថៃ អាចកាត់បន្ថយទុរេននៅក្នុងប្រទេសនេះ ដែលបើកផ្លូវឱ្យវៀតណាមក្នុងការបង្កើនការនាំចេញទុរេនទៅប្រទេសចិន។
រលកកម្ដៅក្នុងខែមេសា និងឧសភា បានកាត់បន្ថយការប្រមូលផល ហើយបង្កើនការចំណាយរបស់កសិករថៃ ដែលជាធម្មតា ធ្វើឱ្យតម្លៃទុរេនរបស់ថៃខ្ពស់ជាងទុរេននាំចេញពីប្រទេសវៀតណាម ដែលកំពុងពង្រីកវិសាលភាពលើមុខដំណាំប្រភេទនេះ។
ខណៈរលកកម្ដៅវាយលុកទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាម ប្រទេសថៃបានកត់ត្រាសីតុណ្ហភាពក្ដៅខ្លាំងរហូតដល់ ៤៤,២ អង្សាសេក្នុងខែមេសា ធៀបនឹងកំណត់ត្រាខ្ពស់បំផុតដែលថៃធ្លាប់ជួប ៤៤,៦ អង្សាសេ កាលពីឆ្នាំមុន។
លោក Sam Sin ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុននាំចេញទុរេនថៃទៅចិន S&F Produce Group បានថ្លែងប្រាប់ SCMP ថា កម្ដៅខ្លាំងធ្វើឱ្យសម្បកទុរេនប្រេះ ឬហ្វៃប៊ឺររបស់វាឡើងស្ងួត។ ទន្ទឹមនឹងនេះ កសិករដាំទុរេននិយាយថា រលកកម្ដៅបានធ្វើឱ្យទុរេនទុំលឿនជាងមុន ដែលធ្វើឱ្យវាលូតលាស់មិនដល់ទំហំពេញលេញ ហើយកាត់បន្ថយតម្លៃ ទីផ្សារ។
ក្ដៅបារម្ភមួយទៀតគឺថា គ្រោះរាំងស្ងួតធ្វើឱ្យទិន្នផលទុរេនធ្លាក់ចុះ។ កាសែតថៃ The Nation បានចុះផ្សាយដោយស្រង់សម្ដីសេដ្ឋវិទូថៃម្នាក់ថា លក្ខខណ្ឌធាតុអាកាសហួសហេតុ អាចធ្វើឱ្យទិន្នផលទុរេនថៃធ្លាក់ចុះ ៤២ ភាគរយ ឬប្រហែល ៥៤០ ០០០ តោននៅឆ្នាំនេះ។
ជាមួយគ្នានោះ គ្រោះរាំងស្ងួត និងរលកកម្ដៅបង្កើនថ្លៃដើមដាំធុរេនក្នុងប្រទេសថៃ ដោយសារកសិករប្រឈមនឹងការចំណាយបន្ថែម ក្នុងការផ្គត់ផ្គង់ទឹកទៅកាន់កសិដ្ឋានរបស់ពួកគេ ដើម្បីទ្រទ្រង់ដើមទុរេន។ ការណ៍នេះ ធ្វើឱ្យតម្លៃទុរេននាំចេញពីថៃចូលចិន ហាក់ខ្ពស់ជាងតម្លៃទុរេនលើទីផ្សារធម្មតា។ យោងតាមរដ្ឋបាលគយទូទៅរបស់ចិន ក្នុងខែមេសា ទុរេនថៃនាំចូលចិនក្នុងតម្លៃ ៥,៨០ ដុល្លារ/គីឡូក្រាម ពោលគឺខ្ពស់ជាងតម្លៃមធ្យម ៥,៣៨ ដុល្លារ/គីឡូក្រាម។
ផ្ទុយទៅវិញ វៀតណាមចំណេញពីការដឹកជញ្ជូនទុរេនទៅចិនតាមច្រកព្រំដែនតែមួយ ដែលអត្ថប្រយោជន៍នេះ ធ្វើឱ្យតម្លៃ ថោកជាងទុរេនថៃ។ ទិន្នន័យរដ្ឋបាលគយទូទៅចិន បង្ហាញថា ទុរេនវៀតណាមនាំចូលចិនក្នុងតម្លៃ ៤,២២ ដុល្លារ/ក្រាម ដោយទាបជាងតម្លៃទុរេនថៃ ២៧ ភាគរយ។
ស្របពេលដែលទិន្នផលទុរេនថៃធ្លាក់ចុះ ប្រទេសវៀតណាមឯណោះវិញ បានបង្កើនការដាំទុរេនរបស់ខ្លួន ដែលវាធ្វើឱ្យបរិមាណនាំចេញរបស់វៀតណាមមានខ្ពស់ជាង។ ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងត្រីមាសទី១នៃឆ្នាំនេះ វៀតណាមបាននាំចេញទុរេនចំនួន ៣៦ ៨០០ តោនទៅកាន់ចិន ធៀបនឹង ១៧ ៩០០ តោនពីថៃ។
ជាមួយគ្នានោះ ទោះបីតម្លៃ/គីឡូក្រាមខ្ពស់ក្ដី តម្លៃនៃការនាំចេញទុរេនថៃទៅចិនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ បានបាត់បង់រហូតដល់ ៤៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែតម្លៃនាំចេញទុរេនទៅចិនសរុបរបស់វៀតណាម កើនរហូតដល់ ៨២ ភាគរយ។
ទោះបីជាមានកង្វល់ពីគ្រោះរាំងស្ងួត និងរលកកម្ដៅដូចគ្នាក្ដី មន្រ្តីវៀតណាមនិយាយថា កសិករនៅតំបន់ភាគខាងត្បូង ដែលជាពេញនិយមដាំទុរេន ទទួលបានជោគជ័យក្នុងការអនុវត្តបច្ចេកទេសថ្មី ក្នុងការដាំដំណាំហូបផ្លែប្រភេទនេះ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


