Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន PPLC Super​port សហការជាមួយ SCALA របស់សិង្ហបុរីដើម្បីជួយអភិវឌ្ឍន៍ផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីកនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនក្រុមហ៊ុន PPLC Super​port & Industrial Co.,LTD​ របស់កម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភាកម្មសិង្ហបុរី (Supply Chain And Logistics Academy-SCALA)ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីកកម្ពុជា។

ពិធីចុះហត្ថលេខានោះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤​ ក្រោមអធិបតីភាពរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាឪកាសដែលលោកស្រី​អមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងពាណិជ្ជកម្ម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីលើកឡើងថា៖« ​អនុស្សារណៈនៃការយោគយល់គ្នានេះនឹងអភិវឌ្ឍសមត្ថភាព របស់សិក្ខាកាមកម្ពុជាបន្ថែមទៀត​លើបណ្តាញផ្គត់ផ្គង់ និងឡូជីស្ទីកដោយទទួលបានបទពិសោធន៍ដោយផ្ទាល់ពីបណ្តាញដឹកជញ្ជូននិងផ្គត់ផ្គង់ដ៏ទំនើប ប្រកបដោយភាពរស់រវើករបស់សិង្ហបុរី ដែលជាផ្នែកមួយដ៏សំខាន់គាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងជំនាញ សំដៅលើកកម្ពស់សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។

កាលពីថ្ងៃទី​១៦ ខែកុម្ភៈឆ្នាំ២០២៣ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរ​ជាតិ (IFC)​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន PPLC Support and Industrial Co. Ltd សម្រាប់​ការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ឡូជីស្ទីក​ភ្នំពេញ (PPLC) ​ ដែល​ជា​ការ​បណ្តាក់​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​ភស្តុភារ​ឈាន​មុខ​គេ​នៅ​អាស៊ី YCH Group និង​ក្រុមហ៊ុន​ផ្តល់​សេវា​កម្ម​ភស្តុភារ​ធំ​ជាង​គេ​របស់​កម្ពុជា​គឺ WorldBridge Group។

យោង​តាម​ក្រុមហ៊ុន IFC ទីតាំង​យុទ្ធសាស្ត្រ​របស់ SuperPortTM​នៅ​រាជធានី​ភ្នំពេញ ជា​ចំណុច​កណ្តាល​នៃ​ប្រទេស និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​របស់​ខ្លួន ជាមួយ​នឹង​ការ​តភ្ជាប់​ទៅ​កាន់​គ្រប់​មធ្យោ​បាយ​នៃ​ការ​ដឹក​ជញ្ជូន នឹង​អាច​ឱ្យ​ SuperPortTM ក្លាយ​ជា​កន្លែង​ដឹក​ជញ្ជូន​    ពហុ​ទម្រង់​ពេញ​លេញ​ដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា​។​

លោក សៀ ឫទ្ធី​ប្រធាន​ក្រុមហ៊ុន WorldBridge Group បាន​ថ្លែងនាពេលនោះ​ថា​៖«​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល IFC បាន​ជ្រើស​រើស​គាំទ្រ Cambodia SuperPortTM​។ គ្រឿង​បរិក្ខារ​នេះ​នឹង​ក្លាយ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រីក​ចម្រើន​រប​ស់​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់​គ្រឿង​បរិក្ខារ​សម្រាប់​ការ​ផលិត​ជំនាន់​ក្រោយ​នៅ​កម្ពុជា​។ ជាមួយ​នឹង​ក្រុមហ៊ុន YCH Group ដឹកនាំ​គម្រោង​នេះ យើង​មាន​ទំនុក​ចិត្ត​ថា​សមត្ថ​ភាព​របស់ Cambodia SuperPortTM​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ផ្នែក​ដឹក​ជញ្ជូន​នឹង​លើក​កម្ពស់​ជំហរ​របស់​ប្រទេស​កម្ពុជា​នៅក្នុង​តំបន់ ហើយនឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ភស្តុភារ​គឺជា​វិស័យ​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន​ក្នុងការ​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។ ខណៈ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​កំពុង​បង្កើត​ផែនការ​មេ​សម្រាប់​ការ​តភ្ជាប់​ពហុ​មធ្យោបាយ​និង​ភស្តុភារ​។​គម្រោង​នេះ នឹង​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​ក្លាយជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ក្នុង​តំបន់​និង​លើកកម្ពស់​ការតភ្ជាប់​ប​ណ្តា​ញ​ភស្តុភារ និង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់​របស់​ប្រទេស​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៥៧ នាទីutes មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម