សេដ្ឋកិច្ច
ពីជនចំណាកស្រុកក្លាយជាសហគ្រិនដ៏ជោគជ័យម្នាក់
ស្ថិតក្នុងវ័យ៣៣ឆ្នាំ យុវជនដែលមានលំនៅឋាននៅក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក សុត ផុនបានក្លាយជាសហគ្រិនឆ្នើមម្នាក់ដោយបានផ្ដើមការងារដំបូងជាពលកម្មចំណាកស្រុកធ្វើការនៅប្រទេសថៃ ធ្វើការតស៊ូរហូតក្លាយជាម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ ក្រោយត្រឡប់មករស់នៅស្រុកកំណើតវិញ។

លោក សុត ផុន ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា ដើមឡើយលោកគ្រាន់តែជាពលករចំណាកស្រុក ទៅធ្វើការជាកម្មករសំណង់នៅប្រទេសថៃ អស់រយៈពេលជាង៣ឆ្នាំ គឺកំឡុងឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៥។

ក្រោយត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ លោក សុត ផុន ចាប់ផ្ដើមបើកក្រុមហ៊ុនតូចមួយ ដោយធ្វើការនាំពលករទៅធ្វើការនៅក្រៅប្រទេស តែអ្វីដែលគួរឱ្យសោកស្ដាយ នៅឆ្នាំ ២០១៩ ស្របពេលដែលជំងឺកូវីដ-១៩ បានផ្ទុះឡើង ក្រុមហ៊ុននាំពលករទៅធ្វើការនៅក្រៅប្រទេសត្រូវបិទទ្វារ មិនអាចដំណើរបាន ទើបលោកសម្រេចចិត្តស្វែងរកគំនិតបើកអាជីវកម្មថ្មីជំនួសវិញ។

មានឈាមជ័រ ជាកូនកសិកររស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក សុត ផុន ជាមនុស្សម្នាក់ដែលមិនចុះចាញ់នឹងព្រហ្មលិខិត បន្ទាប់ពីបរាជ័យក្នុងអាជីវកម្មមួយ លោកក៏បាននឹកឃើញគំនិតថ្មីមួយទៀត ដោយបង្កើតសិប្បកម្មផលិតធ្យូងអនាម័យ និងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរ។

មូលហេតុ ដែលនាំឱ្យលោក សហគ្រិនឆ្នើមមួយនេះ បង្កើតសិប្បកម្មផលិតធ្យូងអនាម័យនេះឡើង ដោយសារលោកបានមើលឃើញពីតម្រូវការរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន តែងតែនិយមប្រើប្រាស់ធ្យូងសម្រាប់ការចម្អិនម្ហូបអាហារប្រចាំថ្ងៃ។ តែអ្វីដែលអ្នកប្រើប្រាស់មិនទាន់ដឹងនោះគឺ ធ្យូងដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃខ្លះ មិនទាន់មានអនាម័យ និងស្ដង់ដា ត្រឹមត្រូវនៅឡើយ។ កត្តាទាំងនេះហើយ ទើបនាំឱ្យលោក សុត ផុន បង្កើតសិប្បកម្មផលិតធ្យូងអនាម័យស្នាដៃកូនខ្មែរ នេះឡើង ដែលធ្យូងនេះមានអត្ថប្រយោជន៍យ៉ាងច្រើន ពិសេសទៀតនោះគឺ វាមិនប៉ះពាល់សុខភាព និងការបំផ្លាញបរិស្ថាន សម្រាប់អ្នកប្រើប្រាស់។

សហគ្រិនរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់សិប្បកម្មផលិតធ្យូងអនាម័យ នាពេលបច្ចុប្បន្ននេះ បានផលិតធ្យូងអនាម័យសម្រាប់ចែកចាយនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា និងបានចូលរួមចំណែក សម្រាប់សង្គមជាតិ ពីព្រោះតែវត្ថុធាតុដើម នៃការផលិតធ្យូងអនាម័យ បានមកពីកាកសំណល់គេបោះបង់ចោល និងផលិតពីកម្ទេចធ្យូង រលាដូងផ្កាត្នោត ដំឡូងមីរបស់ប្រជាពលរដ្ឋដាំក្នុងស្រុក និងដំណាំដំឡូងមីក្រៀមរបស់កសិករ នៅតាមបណ្ដាខេត្តមួយចំនួន ដែលសកម្មភាពនេះ ក៏ជាការជំរុញទឹកចិត្តមួយ នាំឱ្យកសិករខ្មែរដាំដំឡូងមីមានទីផ្សារ ក្រៅពីការនាំចេញទៅក្រៅប្រទេស ផងដែរ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


