ព័ត៌មានអន្ដរជាតិ
តម្លៃម្រេចនាំចេញវៀតណាមកើនឡើងខ្ពស់ ទោះបរិមាណនាំចេញថយចុះ
ទិន្នន័យពីសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានបង្ហាញថា ទំហំនៃតម្លៃម្រេចនាំចេញរបស់ប្រទេសបានកើនឡើងដ៏ខ្ពស់គួរឱ្យកត់សម្គាល់ បើទោះបីជាបរិមាណនៃការនាំចេញទៅទីផ្សារអន្តរជាតិទាំងមូលធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃពុធនេះ។

ក្នុងសមាសទី១នៃឆ្នាំ ២០២៤ វៀតណាមបាននាំចេញម្រេចប្រមាណ ១៤២ ៥៨៦ តោន ក្នុងតម្លៃសរុប ៦៣៤,២ លានដុល្លារ ដែលនេះបង្ហាញពីការធ្លាក់ចុះ ៦,៨ ភាគរយនៃបរិមាណ និងការកើនឡើង ៣០,៥ ភាគរយនៃតម្លៃ។ ក្នុងចំនួនសរុប ការនាំចេញម្រេចខ្មៅបានកើនដល់ ៥៣៩,៩ លានដុល្លារ ខណៈម្រេចសកើនដល់ ៩៤,៣លានដុល្លារ។
ក្នុងអំឡុងរយៈពេល៦ខែដដែល ម្រេចខ្មៅត្រូវបាននាំចេញក្នុងតម្លៃមធ្យម ៤ ៣៦៥ ដុល្លារ/តោន ដោយកើនឡើង ៩២២ ដុល្លារ/តោន ខណៈម្រេចសត្រូវបាននាំចេញក្នុងតម្លៃ ៥ ៩៨៣ ដុល្លារ/តោន ដោយកើនឡើងប្រមាណ ១ ០៨២ ដុល្លារ/តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញបានកត់សម្គាល់ថា វៀតណាមកំពុងទទួលបាននូវផលចំណេញ ពីកង្វះការផ្គត់ផ្គង់ម្រេចនៅក្នុងទីផ្សារពិភពលោក ដោយសារតែបាតុភូតអាកាសធាតុសកលអ៊ែលនីណូ (El Nino) ដែលបង្កគ្រោះរាំងស្ងួត។ អ្នកជំនាញបានព្យាករថា ផលិតកម្មម្រេចនឹងខ្សត់ខ្សោយដើម្បីបំពេញតម្រូវការពិភពលោកក្នុងរយៈពេលវែង ជាពិសេសចន្លោះរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ដែលធ្វើឱ្យតម្លៃម្រេចកាន់តែថ្លៃ។

បើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម តម្លៃម្រេចសម្រាប់ការជួញដូរលើទីផ្សារក្នុងប្រទេស ក៏កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ កាសែតអនឡាញ nongnghiep.vn បានស្រង់សម្ដីកសិករដាំម្រេចម្នាក់នៅខេត្ត Đồng Nai ដែលបានឱ្យដឹងថា មានពេលខ្លះ តម្លៃម្រេចបានហក់ឡើងដល់ ១៨០ ០០០ ដុង (៧,០៩ ដុល្លារ) /គីឡូក្រាម ដែលនេះជាកម្រិតដ៏ខ្ពស់មួយមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ។ កសិករដដែលបន្តថា តម្លៃបានធ្លាក់ចុះជាបន្តបន្ទាប់ ប៉ុន្តែនៅស្ថិតក្នុងកម្រិតខ្ពស់ ដោយឡើងដល់ ១៥០ ០០០ ដុង/គីឡូក្រាម កាលពីដើមខែកក្កដា ដែលនេះខ្ពស់ជាងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកជំនាញខាងម្រេចវៀតណាម បានឈប់ស្របនឹងព័ត៌មាននេះ ដោយថា តម្លៃម្រេចអតិបរិមាដែលលក់លើទីផ្សារក្នុងស្រុកគឺ ១៨០ ០០០ ដុង/គីឡូក្រាម អំឡុងឆ្នាំបង្កបង្កើនផលឆ្នាំ ២០២៣-២៤។ នៅតាមតំបន់មួយចំនួន តម្លៃនេះ បានហក់ឡើងចន្លោះពី ២០០ ០០០ ដុង ទៅ ២១០ ០០០ ដុង/គីឡូក្រាម។
យ៉ាងណាមិញ អ្នកជំនាញថា ការកើនឡើងដ៏ខ្ពស់នេះស្ថិតក្នុងរយៈពេលខ្លីៗ ពោលគឺនៅពេលក្រុមហ៊ុនមួយចំនួនត្រូវការទិញម្រេច សម្រាប់ការនាំចេញ។
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


