ព័ត៌មានជាតិ
កម្ពុជា នឹងរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិនៅខែ កញ្ញា
កម្ពុជា គ្រោងនឹងរៀបចំពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិរយៈពេល៣ថ្ងៃ នាពាក់កណ្តាលខែកញ្ញាឆ្នាំ២០២៣ខាងមុខនេះនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិ CAMFOOD/CAMHOTEL 2023 កាលពីរសៀលថ្ងៃទី ០៩សីហាលោក Andrew Siow ជាអគ្គនាយកក្រុមហ៊ុន AMB Tarsus Event group ដែលជាអ្នករៀបចំពិព័រណ៍នេះបានឱ្យដឹងថា ពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤-១៦ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងមានការត្រឡប់មកវិញសារជាថ្មីនៃការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចថ្នាក់ជាតិ ហើយពិព័រណ៍នេះ មានក្រុមហ៊ុន និងម៉ាកយីហោក្នុងស្រុក និងអន្តរជាតិចូលរួមជាង២៥០ និងត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមទស្សនាជាង១២០០០នាក់ ។

លោកបានបន្តថា ពិព័រណ៍នេះគ្រោងនឹងបើកជាផ្លូវការក្រោមអធិបតីភាពលោក អាំង សុវណ្ណរ័ត្ន អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ និងលោក គឹម សេរីរដ្ឋ អគ្គលេខាធិការរងគ.ជ.វ.ទ និងប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
លោកបានបញ្ជាក់ថា«នៅពេលដែលទីផ្សារទេសចរណ៍ និង F&B ស្ទុះងើបឡើងវិញជាលំដាប់ក្នុងដំណាក់កាលក្រោយ COVID-19 នេះ យើងជឿជាក់ថា ពិព័រណ៍ ខេមហ្វួត/ខេម ហូតែលនឹងបន្ថែមទំនុកចិត្ត និងគុណតម្លៃដល់ឧស្សាហកម្មនេះ តាមរយៈការប្រមូលផ្តុំអ្នកនៅក្នុងឧស្សាហកម្មក្នុងការ ចែករំលែកបទពិសោធន៍ និងបង្កើតភាពជាដៃគូអាជីវកម្មថ្មីៗ»។
ចំណែកសហព័ន្ធទេសចរណ៍កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាផ្លូវការ ដឹកនាំក្នុងការរៀបចំការប្រកួតប្រជែងផ្នែកបដិសណ្ឋារកិច្ចផងដែរនៅក្នុងព្រឹត្តិការណ៍ CAMFOOD/CAMHOTEL 2023 រួមមាន ការប្រកួតចំអិនម្ហូបដោយផ្ទាល់ មានដូចជា នំបញ្ចុកសៀមរាប, សម្លកកូរខ្មែរ,ត្រីអាម៉ុក, សាច់គោ (Steak), ការតុបតែងនំខេក ជាដើម។ បន្ថែមលើសពីនេះក៍មាន ការប្រកួតឆុងកាហ្វេ (បារីស្តា) ថ្នាក់ជាតិ, ការប្រកួតរៀបចំតុអារហារ, ការប្រកួតក្រឡុកស្រា, ការប្រកួតប្រជែងពីរសិល្ប:តុបតែងនិងរៀបចំគ្រែ ការប្រកួតប្រជែងពីររបៀបរចនាផ្កា តុបតែងផ្កា ជាដើម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ