Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ថៃ​ព្រមាន​ពី​ហានិភ័យ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ ដោយ​ទម្លាក់បរិមាណ​នាំ​ចេញ​ក្រោម ៨ លាន​ នៅ​ឆ្នាំ​ក្រោយ​

បានផុស

នៅ

អ្នក​ជំនាញ​ថៃ​ បាន​ព្រមាន​ថា​ បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​នឹង​ធ្លាក់​ចុះ​នៅ​ក្រោម​ ៨ លាន​តោន​នៅ​ឆ្នាំ​ ២០២៥ ដោយសារ​តែ​បញ្ហា​ប្រឈម​ផ្សេង​ៗ​ ជា​ពិសេស​ការ​ប្រកួត​ប្រជែង​ពី​ខាង​ក្រៅ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ The Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បានកត់សម្គាល់ថា ការនាំចេញអង្ករនៅឆ្នាំក្រោយ​រំពឹងថានឹងមានចំនួនតិចជាងការប៉ាន់ស្មានពីមុនចំនួន ៨,២ លានតោន។

អ្នក​ជំនាញ​រូប​នេះ​ បាន​គូស​បញ្ជាក់​ថា​ មាន​កត្តាហានិភ័យជាច្រើន ដែល​បន្តប៉ះពាល់ដល់ការនាំចេញអង្កររបស់ថៃសម្រាប់ឆ្នាំក្រោយ។ ស្តុកអង្ករពិភពលោក ត្រូវបានគេរំពឹងថានឹងកើនឡើង ១,៤ ភាគរយ​ ដោយ​ឡើងដល់ប្រមាណ ៥២៨ លានតោន ដែល​​រួម​ចំណែក​ដោយ​សារភ្លៀងធ្លាក់ខ្លាំង ពីបាតុភូតអាកាសធាតុ ឡា នីណា​ (La Niña)។

លើសពីនេះ កង្វះនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) លើពូជស្រូវ បានធ្វើឱ្យទិន្នផលស្រូវធ្លាក់ចុះទាប បើធៀបទៅនឹងប្រទេសនាំចេញអង្ករធំៗផ្សេងទៀត ដូចជាប្រទេសវៀតណាម ឥណ្ឌា និងចិនជាដើម។ ថ្លៃដើមផលិតកម្មខ្ពស់​របស់​ថៃ​ និងលទ្ធភាពដែល​ឥណ្ឌា​នឹង​ដក​ការ​រឹត​បណ្ដឹង​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​ស្មុគស្មាញ​។​

អ្នក​ជំនាញ​លើក​ឡើង​ថា​ ​ថៃ​ត្រូវ​តែ​សម្រប​គោល​នយោបាយ​អង្ករ​របស់​ខ្លួន​ ដើម្បី​​ឱ្យស្រប​តាម​តម្រូវ​ការ​ទីផ្សារ​ពិភពលោក ជា​ពិសេស​​ការ​និយម​ប្រភេទ​​អង្ករ​ទន់។ ការវិនិយោគនៅក្នុង R&D ដើម្បីបង្កើនទិន្នផល គឺមានសារៈសំខាន់ណាស់សម្រាប់ការរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

ការ​មិន​ដោះស្រាយបញ្ហាទាំងនេះ អាចបន្ថយជំហររបស់ប្រទេសថៃក្នុងចំណោមប្រទេសនាំចេញអង្ករសំខាន់ៗ។ ប្រទេសចិន អាចមានសក្តានុពលក្លាយជាអ្នកនាំចេញអង្ករឈានមុខគេរបស់ពិភពលោក ដោយសារភាពជឿនលឿន​ និង​បច្ចេកវិទ្យាកសិកម្ម ​ខណៈប្រទេស​កាន់តែច្រើនប្រកាន់យកគោលនយោបាយ​បំពេញ​តម្រូវ​ការ​ខ្លួន​ឯង​ឱ្យ​គ្រប់​គ្រាន់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម