សេដ្ឋកិច្ច
ចំណូលរកបានពីវិស័យរ៉ែមានកំណើន ២៥០%
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា នៅរយៈពេលពេញមួយឆ្នាំ ចាប់តាំងការបង្កើតរដ្ឋាភិបាលអាណត្តិទី៧ ចំណូលសួយសារបានពីវិស័យរ៉ែ កើនឡើង ២៥០% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ដែលមានទឹកប្រាក់ត្រឹមតែ ៤០,១៧ លានដុល្លារ។

លោក កែវ រតនៈ លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅឯខេត្តពោធិ៍សាត់ នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នេះថា ចំណូលពីវិស័យរ៉ែ កម្ពុជាមានកំណើនជាង ២៥០% ដោយសារការកែទម្រង់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យកថវិកានេះ មកសាងសង់សាលារៀនបន្ថែម និងទិញថ្នាំឱ្យប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា វិស័យរ៉ែនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសឧស្សាហកម្មស៊ីម៉ង់ត៍ មានផលិតភាពកើនឡើងរហូតដល់ ៩លានតោនក្នុងមួយឆ្នាំៗ និងការចម្រាញ់រ៉ែមាស ផលិតបានប្រមាណ ៩,៦តោន គិតត្រឹមដំណាច់ឆ្នាំ ២០២៣។
ចំណែកការធ្វើប្រតិបត្តិការរ៉ែសំណង់ និងរ៉ែផ្សេងៗ ក៏បានផ្តល់ឱកាសឲ្យកម្ពុជា អាចនាំចេញធនធានរ៉ែខ្សាច់ ផលិតផលពាក់កណ្តាលសម្រេចថ្មអារ រ៉ែដែក និងដុំមាសទៅក្រៅប្រទេសផងដែរ។ នៅក្នុងឆ្នាំ ២០២៣ កម្ពុជារកចំណូលសួយសារពីវិស័យរ៉ែសរុបបាន ៥០,៣០ លានដុល្លារ៕

-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


