ព័ត៌មានអន្ដរជាតិ
ចិនគ្រោងបង្កើនបេឡាជាតិសន្តិសុខសង្គម ដើម្បីជួយសង្គមមានមនុស្សចាស់ច្រើន
ប្រទេសចិន នឹងបង្កើនបេឡាជាតិសន្តិសុខសង្គមរបស់ខ្លួន ឱ្យវា «ធំ និងរឹងមាំជាងមុន» ដើម្បីជួយទ្រទ្រង់សង្គមប្រជាជនដែលមានមនុស្សចាស់ច្រើន ចំពេលដែលអត្រាកំណើតថ្មី និងកម្លាំងពលកម្មវ័យក្មេងដើម្បីជួយមនុស្សចាស់ធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

មន្រ្តីរបស់មូលនិធិនេះបាននិយាយក្នុងអត្ថបទចុះផ្សាយដោយកាសែតបក្សកុម្មុយនិស្ត Study Times កាលពីថ្ងៃចន្ទថា បេឡាជាតិសន្តិសុខសង្គម ដែលបច្ចុប្បន្នមានទំហំ ៤០៦ ប៊ីលានដុល្លារ គឺជាឧបករណ៍ឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងសង្គមប្រជាជនដែលមានវ័យចំណាស់ច្រើន ក៏ដូចជាកែលម្អយន្តការគោលនយោបាយសម្រាប់ការអភិវឌ្ឍឧស្សាហកម្មថែទាំមនុស្សចាស់។
ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ប្រជាជនចិនប្រហែល ៣០០ លាននាក់ រំពឹងថានឹងចូលនិវត្តន៍ ខណៈក្រុមហ៊ុនទិន្នន័យ Euromonitor បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០៤០ មនុស្សម្នាក់ក្នុងចំណោម២នាក់ដែលមានអាយុលើសពី ៦៥ ឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺរស់នៅក្នុងប្រទេសចិន។
មន្រ្តីនិយាយថា បេឡាជាតិសន្តិសុខសង្គម ដែលបង្កើតឡើងក្នុងឆ្នាំ ២០០០ គឺជាមូលនិធិបម្រុងយុទ្ធសាស្រ្តសម្រាប់តម្រូវការសន្តិសុខសង្គម ក្នុងអំឡុងពេលដែលសង្គមមនុស្សចាស់ឡើងដល់ចំណុចកំពូល ហើយក្លាយជាបន្ទុកដ៏ធ្ងន់សម្រាប់ប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេស។

បើតាមមន្រ្តីដដែល ចិនបានឈានចូលដំណាក់កាលសង្គមមនុស្សចាស់កម្រិតមធ្យមរួចទៅហើយ ដោយបន្ថែមថា ភាពចាស់នៃសង្គមប្រជាជនដ៏ធ្ងន់ធ្ងរនាទសវត្សរ៍ខាងមុខនេះ នឹងធ្វើឱ្យការពង្រីក និងពង្រឹងមូលនិធិបម្រុងយុទ្ធសាស្ត្រ ក្លាយជាបញ្ហាបន្ទាន់ និងលំបាក ដែលមិនធ្លាប់មានពីមុនមក។
តាមការប៉ាន់ស្មានរបស់បណ្ឌិតសភាវិទ្យាសាស្ត្រចិន ប្រព័ន្ធសោធននិវត្តន៍របស់ប្រទេសចិននឹងអស់ប្រាក់នៅឆ្នាំ ២០៣៥ ។ ហេតុដូច្នេះហើយ បេឡាជាតិសន្តិសុខសង្គម នឹងកែលម្អ និងពង្រីកទំហំនៃការវិនិយោគមូលនិធិសោធននិវត្តន៍ និងបង្ហាញយ៉ាងសកម្មនូវព័ត៌មានហិរញ្ញវត្ថុសំខាន់ៗដល់សាធារណៈជន ក៏ដូចជាអនុវត្តការវិនិយោគក្នុងលក្ខណៈបើកចំហ និងប្រកបដោយតម្លាភាព។ វាក៏នឹងបង្កើនការវិនិយោគក្នុងទីផ្សារមូលធនក្នុងស្រុក ដោយបង្កើនការវិនិយោគភាគហ៊ុនរយៈពេលវែងក្នុងវិស័យយុទ្ធសាស្ត្រ ដែលទាក់ទងទៅនឹងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


