ព័ត៌មានជាតិ
កាណាដានឹងបង្កើនការនាំចូលផលិតផលកសិកម្មពីកម្ពុជា
លោកស្រី Diedrah Kelly នាយកប្រតិបត្តិ ការិយាល័យកសិកម្ម និងចំណីអាហារកសិកម្ម ប្រចាំឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា (IPAAO) ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីផ្នែកកសិកម្ម និងចំណីអាហារកសិកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ថ្លែងក្នុងជំនួបទ្វរភាគីជាមួយលោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៅការិយាល័យក្រសួងកាលពីថ្ងៃទិ២៧ លោកស្រី Diedrah Kelly បានលើកឡើងអំពីភាពប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របពេលដែលកម្ពុជាជាប្រទេសនាំចេញផលិផលកសិកម្មដ៏សំខាន់មួយផងដែរ។
បើយោងតាមក្រសួងពាណិជ្ជកម្មសេចក្កីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី២៨នេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាក្នុងការស្វែងយល់នៃនីតិវិធីនៃការនាំចេញ និងនាំចូលផលិតផលវិស័យកសិកម្ម និងចំណីអាហារកសិកម្ម និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា។

«ជាមួយនេះ ភាគីទាំងពីរបានពិភាក្សាពីលទ្ធភាពក្នុងការបង្កើតយន្តការច្បាស់លាស់និងផ្លូវការសំដៅជំរុញពាណិជ្ជកម្មទ្វេភាគីនៃវិស័យកសិកម្ម និងចំណីអាហារកសិកម្ម តាមរយៈការរៀបចំវេទិកាផ្គូផ្គងធុរៈកិច្ច ការតាំងពិពណ៌ និងការភ្ជាប់ទំនាក់ទំនងសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ»។ នេះបើយោងតាមក្រសួង។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន CCC បង្កើតបាន៦ហើយក្នុង៤ប្រទេសដូចជាននៅប្រទេសជប៉ុន កាណាដា (នៅទីក្រុងម៉ុងរ៉េអាល់ និងតូរ៉ាន់តូ) អាមេរិក(ទីក្រុងឡុងប៊ិច) អូស្ត្រាលី (១នៅម៉ែលប៊ននិង១ទៀតទីក្រុងស៊ីដនី) ដែលការិយាល័យតំណាងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងផ្តល់ព័ត៌មានដោយផ្ទាល់អំពីសក្តានុពលនានានៅកម្ពុជាទៅកាន់វិនិយោគិននៃប្រទេសទាំងនោះ។
នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ កម្ពុជានាំចេញផលិតផលកសិផលជាង ៦,០១ លានតោនទៅកាន់ទីផ្សារអន្តរជាតិចំនួន ៨០ ប្រទេស គិតជាទឹកប្រាក់ជាង ២,៨៥ ពាន់លានដុល្លារ កើនឡើង ៥៧% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។

យោងតាមរបាយការណ៍ដដែលផលិតផលកសិកម្មដែលកម្ពុជានាំចេញរួមមាន ស្រូវ ជិត ២ លានតោន (១,៩២ លានតោន) គិតជាទឹកប្រាក់ជាង ៤ រយ ៥ លានដុល្លារ នាំចេញអង្ករជាង ៣៣ ម៉ឺនតោន គិតជាទឹកប្រាក់ ២៨៧ លានដុល្លារ។
ក្រៅពីនេះ ទឹកប្រាក់ ២ ពាន់ ១៦៥ លានដុល្លារ បានមកពីកសិផលផ្សេងៗ ដូចជាស្វាយចន្ទី ដំឡូងមី ផ្លែមៀនស្រស់ ចេក ស្វាយ ម្រេចជាដើម និងកសិផលចម្រុះផ្សេងៗទៀត។ប្រទេសដែលជាទីផ្សារកសិផលកម្ពុជារួមមាន ប្រទេសវៀតណាម ថៃ ចិន និងកូរ៉េ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


